ស្រវឹងស្រាបើករថយន្ដបុកចូលផ្ទះប្រជាពលរដ្ឋខណ្ឌដូនពេញ

ភ្នំពេញ៖ ២នាក់បងប្អូនបង្កើត ស្រវឹងស្រាបើករថយន្ដកាមរីបាឡែនរេចង្កូតបុកចូលហាងម៉ាស្សាមួយកន្លែង បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែមិនបង្កអោយមានអ្នករងរបួសនោះទេ ។ រថយន្ដបង្កម៉ាកកាមរី បាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5220 បើកបរដោយបុរសពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា ទាំងស្ថានភាពស្រវឹងទាំងពីរនាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកចូលហាងម៉ាស្សាដែលមានស្លាកយីហោ. អមតៈប៊ីយូធីស្ប៉ា បណ្ដាលអោយរងការខូចខាតទ្វារខាងមុខនិងផើងផ្កាចំណែករថយន្ដរងការខូចខាតផ្នែកមុខទាំងស្រុងតែមិនបណ្ដាលមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ដបានធ្វើការសម្របសម្រួលជាមួយម្ចាស់ហាងដែរតែដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

se

Loading...