ស្រវឹងស្រាបើករថយន្ត បុករបងសាលាខេត្តកណ្តាល បាក់ខ្ទេច១ផ្ទាំង

ភ្នំពេញ ៖ ​សង្ស័យស្រវឹងស្រា បើករថយន្តCRV ជ្រុលចង្កូតបុករបងសាលាខេត្តកណ្ដាល បណ្ដាលឲ្យបាក់ខ្ទេច១ផ្ទាំង បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ២ ​រំលងអធ្រាត្រ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស៊ីអវី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-6841 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក របងសាលាខេត្តកណ្ដាលបាក់១ផ្ទាំង ។ ករណីនេះ នៅមិនដឹង ពីមូលហេតុច្បាស់លាស់នោះទេ ដោយ​ម្ចាស់រថយន្ត​ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ​​​

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ចុះមកវាស់វែង យករថយន្តទៅរក្សាទុក នៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីរង់ចាំម្ចាស់រថយន្ត មកដោះស្រាយនាពេលក្រោយ ៕

Loading...