ស្រវឹងស្រា ជិះ​ម៉ូតូ​ធ្លាក់​លូបាក់កស្លាប់​​ នៅ​ក្រុង​តាខ្មៅ

​ខេត្តកណ្តាល​៖ បុរស​ម្នាក់ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់ពី​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង រួច​គេច​ជង្ហុក​ធ្លាក់ចូល​លូ​បណ្តាល​ឲ្យ​បាក់ករ​នោះ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​០១ មករា ម្សិលមិញ​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២១ កែង​នឹង​ផ្លូវ​លេខ​១១០ ក្រុង​តាខ្មៅ​។​

​បើតាម​លោក សឹម ប៊ុត​បណ្ឌិត អធិការ​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ាក ផល អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ហា ក្រុង​តាខ្មៅ​។ លោក​បន្តថា ករណី​ខាងលើ​កើតឡើង​គ្រា​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ក៏បាន​គេច​នឹង​ជ​ង្កុ​ក​បណ្តាល​ឲ្យ​ធ្លាក់​ចូលទៅក្នុង​លូ និង​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ សព​បានប្រគល​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង សមត្ថកិច្ច​នាំទៅ​កាន់​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *