ស្រវឹងស្រា រាំ​ជាន់ជើងគ្នា ផ្ទុះ​ហិ​ង្សា នៅ​ស្រុក​ខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ដោយសារតែ​ផឹកស្រា​ស្រវឹង​រាំវង់​ជាន់គ្នា បាន​បង្ក​ជា​ទំនាស់​ផ្ទុះ​ជា​ហឹ​ង្សា វាយ​គ្នា​ហុយ​ដី ដី​បញ្ចប់​ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី១៧ មករា ម្សិលមិញ នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល។

បើតាម​លោក ម៉ែន សុខឿន អធិការ​ស្រុក បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ឌឺ​ម ដេ​ត ភេទ​ប្រុស​អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ចំណែកជនរងគ្រោះ​ឈ្មោះ ណាក់ ធី ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។ លោក​បន្តថា មុនដំបូង​ជនរងគ្រោះ និង​ជនសង្ស័យ​ផឹកស្រា​នៅ​ទីតាំង​ផ្សេង​ពីគ្នា​ក្រោយពេល​ស្រវឹង ក៏​ទៅ​រាំ​ធុងបាស់ ហើយក៏​ជាន់ជើងគ្នា បង្ក​ជា​ទំនាស់​ពាក្យសម្តី ធ្វើអោយ​ជនសង្ស័យ​យក​ក្តារបន្ទះ​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​បែក​ថ្ងាស។ គ្រានោះ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ឃើញ​ក៏​ស្ទាក់​ចាប់បាន​តែម្តង។

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ប​ញ្ចួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​នាំ​ឃុំ​ទៅ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក​ខ្សាច់កណ្តាល ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ឡើង​តុលាការ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *