ស្រវឹងស្រា ​ចុះ​ទឹកអូរ​រាវ​គ្រុំ ត្រូវ​លង់ទឹក​ស្លាប់

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​លង់ទឹក​អូរ​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​ថ្ងៃទី​១៧ តុលា នេះ នៅ​ចំណុច​ភូមិ​ដីសរ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ក្រោយពី​ស្រវឹងស្រា រួច​ចុះទៅ​រាវ​ខ្យង និង​គ្រុំ​នៅក្នុង​ទឹកអូរ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តឿន ស៊ី​នួន អាយុ​៤៥​ឆ្នាំ ជា​កម្មករ​មាន​ទីលំនៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង មក​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​បានតែ​មួយរយៈ​ប៉ុ​ណ្ណោះ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្រោយពី​ពិនិត្យ​សព​ជនរងគ្រោះ ឃើញថា ពិតជា​លង់ទឹក​ស្លាប់​មែន​ក្នុង​សភាព​ស្រវឹងស្រា ព្រោះ​សព​នៅ​ធំក្លិន​ស្រា​នៅឡើយ។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

10_17_2015_06_07_52a2

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *