ស្រវឹង​បើករថយន្ដ​ CRV​ ទៅ​បុក​រថយន្ដ​ REANGE​ ROVER​ ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​

​ភ្នំពេញ​៖​ រថយន្ត​ CRV​ មួយ​គ្រឿង​ទំនង​ អ្នក​បើក​លឿន​ ពេក​បាន​ជ្រុល​ចង្កូត​ ទៅ​បុក​រថយន្ត​ ឡង់​រ៉ូ​វែ​ មួយ​គ្រឿង​ ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​ រថយន្ត​ ក្រឡាប់​ផ្ញា​ជើង​ ស្ថិត​នៅ​តាម​ផ្លូវ​នរោត្តម​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ នៅ​វេលា​ម៉ោង​ ២០​និង​៥៥​នាទី​ ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ CRV​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-5425​ បើក​ដោយ​បុរស​ម្នាក់​ ស្រវឹង​ជោកជាំ​ ដែល​ សមត្ថកិច្ច​ មិន​ទាន់​បាន​ប្រាប់​អត្តសញ្ញាណ​ បាន​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវ​ នរោត្ដម​ ក្នុង​ទិស​ ដៅ​ពី​ត្បូង​ទៅ​ជើង​ ។​ ខណៈ​ដែល​មក​ ដល់​ចំណុច​ កើតហេតុ​ក៏​ ជ្រុល​ចង្កូត​ ទៅ​បុក​ចំហៀង​ខាងឆ្វេង​ រថយន្ត​ REANGE​ ROVER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-7887​ ដែល​ម្ចាស់​រថយន្ដ​ចត​ចោល​ នៅ​មុខកា​រ៉េ​ម​តូ​តូ​ បណ្តាល​ឲ្យ​រថយន្ត​ CRV​ ក្រឡាប់​ផ្ញា​ជើង​កណ្តាល​ ហើយ​រថយន្ត​ ឡង់​រ៉ូ​វែ​ រង​ការ​ខូចខាត​ ។​

​តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ។​ ក្រោយ​កើតហេតុ​ រថយន្ត​បង្ក​ ត្រូវ​បាន​សមត្ថកិច្ច​ យក​ទៅ​រក្សា​ទុក​ នៅ​ការិយាល័យ​ ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​៕

CRV traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *