ស្រវឹង​បោះពួយ​រថយន្តកូ​រ៉ូ​ឡា ​បុក​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកបរដោយស្រីស្រស់ស្អាត២នាក់ក្នុងស្ថានភាពស្រវឹង​ ស្រាមួយគ្រឿងបានបើកបុកបង្គោលភ្លើងបំភ្លីផ្លូវសង្ស័យថាស្រវឹង​ ស្រាបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ។ បណ្តាលឲ្យបាក់ទ្រេត បង្កការភា្ញក់ផ្អើល​​កាលពីវេលាម៉ោង​៤និ​ង១០នាទីទៀបភ្លឺ ថ្ងៃទី២១ខែកញ្ញា ​តា​ម​បណ្ដោយផ្លូវ២០១១​ មុខហាងលក់ទូរសព្ទ័ដៃឧត្តមដីថ្មី ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡាសេរីឆ្នាំ៩៧ពណ៌ឈាមជ្រូក ​ពាក់ស្លាកលេខភ្នំពេញ 2Q 4059បើកបរដោយស្រីស្អា​តជិះ​គ្នា​២នាក់ ​ក្នុងស្ថានភាពស្រវឹងជោគជាំ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ​។ ដល់កន្លែងកើតហេតុស្រាប់តែ​រថយន្តបានរេចង្កូតទៅបុក​ប​ង្គោល​ភ្លើង​ បំភ្លឺផ្លូវបណ្ដាលអោយបាក់បង្គោលភ្លើងវៀចហើយធ្លាក់ពំអូលបំភ្លឺផ្លូវបែក​ ខ្ទេចរីឯរថយន្តខូចខាតផ្នែកខាងស្ដាំខាងមុខនិងបែក​កង់មុខ​ ខាងស្ដាំធ្វើអោយរងយន្តមិនអាចបន្តដំណើរទៀតបាន តែមិនមានអ្នករងរបួសទេ។

ក្រោយពេលកើតហេតុ ​អ្នកជិះក្នុងរថយន្តទាំងពីរនាក់បានបើកទ្វារចេញហើយរត់គេចខ្លួន​ ចំណែករថយន្តបង្កត្រូវបានស្ទួចទៅការិយា​ល័យនគរបា​ល​ច​រា​ចរ​ ណ៍ក្រុងភ្នំពេញដើម្បីសង សំណងថ្លៃបង្គោលភ្លើងបំភ្លឺផ្លូវ ៕

2015_09_21_08_55_13 2015_09_21_08_55_13_1 2015_09_21_08_55_13_2 2015_09_21_08_55_13_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *