ស្រវឹង បើកម៉ូតូបុកស៊ុំកូនឈើ ធ្លាក់ក្នុងប្រឡាយស្លាប់ ព្រឹកឡើងទើបដឹង

ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៨ និង៣០នាទីព្រឹកមិញនេះ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។

អាជីវកនៅប្រាសាទឯកភ្នំម្នាក់បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ គេបានឃើញបុរសជាជនរងគ្រោះជិះម៉ូតូទៅអង្គុយផឹកស៊ីនៅតូបរបស់គាត់តែម្នាក់ឯងដោយមានសភាពស្រវឹងខ្លាំង លុះដល់ម៉ោង១០ និង៣០នាទីយប់ក៏បានគិតលុយ រួចជិះម៉ូតូចេញពីតូបរបស់គាត់ពីប្រាសាទ សំដៅមកផ្ទះក្នុងទិសដៅពីជើងទៅត្បូង។ តែលុះព្រឹកឡើង ស្រាប់តែឮគេនិយាយថា មានគេជិះម៉ូតូបុករះស៊ុំកូនឈើអស់ចំនួន៥ស៊ុំ បណ្តាលឲ្យដួលបែក មុននឹងធ្លាក់ចូលក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់ ដោយបន្សល់នូវម៉ូតូ១គ្រឿម៉ាកសង់ឌ្រីមព៌ណខ្មៅពាក់ស្លាកលេខ បាត់ដំបង 1B-9294។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ាត សៀប ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សពសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជនរងគ្រោះស្រវឹងស្រា រួចជិះម៉ូតូដួលស្លាប់ខ្លួនឯង៕

 

10_22_2015_10_34_58yksdfsf566

Loading...

Leave a Reply

Your email address will not be published. Required fields are marked *