ស្រវឹង ​ជិះ​ម៉ូតូ​បុក​ដុំថ្ម ដួល​ផ្កាប់មុខ​ស្លាប់​កណ្តាលផ្លូវ​

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដួល​ផ្កាប់មុខ​ស្លាប់​កណ្តាលផ្លូវ កាលពី​យប់​ថ្ងៃទី​២០ ខេត្តកញ្ញា កន្លងទៅ ក្រោយពី​ស្រវឹងស្រា​ខ្លាំង ហើយ​បើក​ម៉ូតូ​ទៅបុក​នឹង​ដុំថ្ម។​

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រទះឃើញ​ស្ថិតនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ។ ហើយ​បរិវេណ​ជុំវិញ​សាកសព​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ ២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​1A-0066 និង​ស្រា​បៀ​ពីរ​កំប៉ុង​ធ្លាក់រ​ត់រាយ​ក្បែរ​នោះ។​

​សាក្សី​បាន​បន្តទៀតថា ក្រោយពី​ឃើញ​ហេតុការណ៍ គេ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជាបន្ទាន់ ហើយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ឡា​បាន​សៀក កម្លាំង​នគរបាល​អធិការ​ក្រុង​បាន​លុង និង​កម្លាំង​បច្ចេកទេស​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ជនរងគ្រោះ។​

​ជនរងគ្រោះ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ ម៉ែន គីម​ឆេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​៧​មករា​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ។​

​ជនរងគ្រោះ​ត្រូវគេ​ពិនិត្យឃើញថា មាន​ផ្ទុក​ជាតិ​អាល់កុល ហើយ​ជិះ​ម៉ូតូ​បុក​ដុំថ្ម​ដួល​ស្លាប់ ដោយ​មិនមែនជា​ករណី​ឃាតកម្ម​នោះឡើយ​ហើយ​នៅលើ​ខ្លួន​សាកសព​ពុំមាន​បាត់បង់​ ទ្រព្យសម្បត្តិ​ដូចជា​ចិ​ញ្ជៀ​ន​នៅ​ម្រាមដៃ ទូរស័ព្ទ​ចំនួន​២​គ្រឿង​នៅ​ដដែល ព្រមទាំង​ម៉ូតូ​ផង៕

09_22_2015_03_20_12AnLkr5n11uBrv_lRPx6fbpq3zYZzY_SBEGLYykIAp

Loading...

Leave a Reply

Your email address will not be published. Required fields are marked *