ស្រវឹង ​មក​ផ្ទះ​បំផ្លាញ​ទ្រព្យសម្បត្តិ រួច​វាយ​ម្តាយ​របួសធ្ងន់​

ខេត្តកណ្តាល​៖ យុវជន​ម្នាក់ ដែល​តែង​បង្ក​ហិង្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​ជន​រូបនេះ​ធ្វើ​សកម្មភាព វាយ​ម្តាយ​របស់ខ្លួន​ឲ្យ​រងរបួស​មុខ កាលពី​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​០១ តុលា​ ម្សិលមិញ នៅ​ចំណុច​ភូមិ​លើ ឃុំ​កោះ​ចូល​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​​លោក ម៉ែន សុខឿន អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ យ៉ា​ត ភេទ​ស្រី អាយុ​៥២​ឆ្នាំ រងរបួស​រយៈ​កញ្ចឹងក និង​កែងដៃ​។ ចំណែក​ជនបង្ក​មានឈ្មោះ ម៉ែន សាន្ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។​

​លោក​បន្តថា យុវជន​រូបនេះ​តែង​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់ រហូត​ថ្ងៃកើតហេតុ ស្ត្រី​ជា​ម្តាយ​ទ្រាំ​ពុំបាន​ក៏​និយាយថា​៖ នឹង​ប្រាប់​នគរបាល​ឲ្យ​ចាប់ខ្លួន​ស្រាប់តែ​យុវជន​រូបនោះ​ស្ទុះ​ចាប់​សក់​ បោចសក់​ម្តាយ អូស​ផ្លូវ​ចម្ងាយ​៤​ម៉ែត្រ និង​វាយដំ​ឲ្យ​របួស​បាន​អ្នកភូមិ​ជួយសង្គ្រោះ​ទាន់​។​

​ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​នាំ​ជនបង្ក​ទៅកាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​ រង់ចាំ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

10_02_2015_09_28_36Untitled-1 10_02_2015_09_28_36Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *