ស្រាយគំនុំចាស់កាប់គូទំនាស់រងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ​ ៖​ ករណីហិង្សាដោយចេតនាបុរសម្នាក់ត្រូវបាន​ កម្លាំងនគរបាលអធិការដ្ឋានស្រុកឧដ្ដុង្គ​ ឃាត់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពកាប់និងកាំបិតទៅលើជនរងគ្រោះ ។

ករណីនេះកើតឡើងនៅថ្ងៃពុធ ១៥កើត ខែមាឃ​ ឆ្នាំរកា នព្វស័ក ពស​២៥៦១ ត្រូវនឹងថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​១៥:៣០នាទី មានករណីហិង្សាដោយចេតនា​ មួយកើត​ឡើងនៅចំណុចភូមិទួល ឃុំព្រៃក្រសាំង​ ស្រុក​ឧដុង្គ​ បង្កឡើងដោយឈ្មោះ ទិន ទ័រ ភេទប្រុស អាយុ​ 25ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើ ឈ្មោះ តាំង​ លី ហៅ ម៉ាប់ ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសត្រង់ដៃទាំងពីរ​ ឆ្វេង​ និងស្ដាំ​ (ធ្ងន់ធ្ងរ​)​ ជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារ​ បញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកឧដ្ដុង្គ។

សមត្ថកិច្ចឲ្យដឹងថា មូលហេតុ​ ជនរងគ្រោះ​និងជនសង្ស័យមានរឿង​គំនុំជា​មួយគ្នាតាំងពីយូមកហើយ។

ជនសង្ស័យ​និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំ​រឿងចាត់ការតាមនីតិវិធី៕

 

 

Loading...