ស្រីយួននាំសាហាយឡើងផ្ទះសំណាក់ទាំងព្រឹក ប្តី និងកូនតាមទាន់ផ្អើលឆុល

ភ្នំពេញ៖ ស្រីយួនម្នាក់ និងសាហាយជាអ្នករើសអេតចាយម្នាក់ បាននាំគ្នាឡើងផ្ទះសំណាក់រួមរ័ក្សទាំងព្រឹក នៅផ្ទះសំណាក់យីហោ សំណាងល្អថ្មី ត្រូវប្ដីនិងកូនប្រុស២នាក់តាមទាន់ក៏ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍អូរឡាំពិតឲ្យធ្វើការឃាត់ខ្លួន។

ហេុតកាលនេះកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច (ផ្ទះសំណាក់សំណាងល្អថ្មី ) បន្ទប់លេខ១០៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូរឡាំពិត ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់ថា ប្ដីមានឈ្មោះ លុក ហុី អាយុ៥១ឆ្នាំ (ពាក់អាវពណ៌ក្រហម) មុខរបរកសុី ស្នាក់ម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រី្តជនជាតិវៀតណាមដែលលួចមានសាហាយខាងលើមានឈ្មោះ គីម ឡាយ អាយុ៤២ឆ្នាំ ស្នាក់ម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកបុរសរើសអេតចាយដែលជាសាហាវមានឈ្មោះ ជឿន ថានភុង អាយុ៣២ឆ្នាំ (ពាក់អាវពណ៌ខៀវ) ម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីជនជាតិវៀតណាមម្នាក់និងបុរសរើសអេតចាយម្នាក់ដែលជាសាហាយបានជិះម៉ូតូឌុបមកទាំង២នាក់មកជាមួយគ្នានៅផ្ទះសំណាក់ (សំណាងល្អថ្មី) ហើយក៏បាននាំគ្នាឡើងឋានសួរទាំងព្រឹក ស្រាប់តែត្រូវប្ដីនឹងកូនប្រុស២នាក់តាមទាន់ក៏បានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍អូរឡាំពិតឲ្យមកជួយធ្វើការឃាត់ខ្លួនទាំង២នាក់តែមង្ដ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍អូរឡាំពិតដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

oookkk

Loading...

Leave a Reply

Your email address will not be published. Required fields are marked *