ស្រីស្អាតលោតពីលើអគារខុនដូរជាន់ទី៤សង្ស័យតូចចិត្តព្រោះឧកញ៉ា លាង ឃុន បង្ខំឲ្យយកកូនចេញ

ភ្នំពេញ ៖ ​នារី​ស្រស់ស្អាត​ម្នាក់​ បាន​លោភ​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​៤​សម្លាប់ខ្លួន​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ​ថ្ងៃទី​១១ ​ខែ​មីនា ឆ្នាំ ២០២០​ស្ថិតនៅ​ចំណុច​ខុន​ដូរ​លេខ​៨៧ ​ផ្លូវ​៩៩​ភូមិ​៧ ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន។ ខណៈ​ករណី​ត្រូវបាន​គេ​សង្ស័យថា​ នាង​ខូចចិត្ត​ ព្រោះ​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប​បោកប្រាស់​ស្នេហា​និង​បង្ខំ​ឲ្យ​នាង​យក​កូន​អាយុ​៧​ខែ​ចេញពី​ផ្ទៃពោះ។

នារី​រងគ្រោះ ​ដែល​លោត​សម្លាប់ខ្លួន​នេះ​មានឈ្មោះ ឃុន ស្រី​ស្រស់ អាយុ​២៥ ឆ្នាំ​ស្នាក់នៅ​បន្ទប់ ៤០៣ នៅ​ចំណុច​ខុន​ដូរ​លេខ ៨៧​ផ្លូវ ៩៩​ភូមិ​៧​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​។​ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ ​នៅមុន​ពេល​លោត​សម្លាប់ខ្លួន​នារី​រូបនេះ​ បាន​បង្ហោះ​សារ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដែល​មាន​ឈ្មោះថា​Sri Nika រៀបរាប់​ពី​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​លោក​ឧកញ៉ា លាង ឃុន ដែល​បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ​ទាំង​ទារក​មាន​អាយុ​៧ ខែ​ទៅហើយនោះ​។​

​លើសពីនេះ​នារី​រូបនោះ​ក៏បាន​បង្ហោះ​សារ​រៀបរាប់​ពី​ការឈឺចាប់​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​រូបភាព​ឧកញ៉ា លាង ឃុន ពី​ដំណើររឿង​យ៉ាង​ឈឺចាប់​ផងដែរ​ ដែល​ត្រូវបាន​លោក​ឧកញ៉ា លាង ឃុន បោកប្រាស់​ចិត្ត ​និង​តែង​ព្យាយាម​យក​លេច​ដោះដៃ​ពី​រូបនាង​ក្រោយ​ពេលដែល​ដឹងថា​ជនរងគ្រោះ​មាន​ផ្ទៃពោះ​កូន​៧​ខែ​ហើយ​នោះ​។​

​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប​បាន​នៅឡើយ​ទេ​ នា​រសៀល​ថ្ងៃទី​១១ ​ខែមីនា ​ឆ្នាំ​២០២០​នេះ ​ជុំវិញ​សាច់រឿង​ដែល​ត្រូវបាន​ទម្លាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Sri Nika មុនពេល​ដែល​លោត​សម្លាប់ខ្លួន​ពីលើ​ខុន​ដូរ​កម្ពស់​៤​ជាន់​ ខណៈដែល​សព​ព​នារី​រងគ្រោះ​ពេលនេះ​បាន​យកមក​ត​តម្កល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕

Loading...