ស្រីស្អាត Suzy ប្តូរស្ទាយ លេងខ្លួនថ្មី បញ្ចេញដើមទ្រូង ធ្វើឲ្យ​អ្នកគាំទ្រ ស្ទើរតែ ឈាមច្រមុះ

ចិន៖ កញ្ញា Suzy សមាជិក ក្រុមចម្រៀង MissA បានធ្វើឲ្យ អ្នកលេងអ៊ីនធើណេត ជាច្រើននាក់ មានការ ចម្លែកអារម្មណ៍ ជាមួយនឹង ស្ទាយលេងខ្លួនថ្មី របស់នាង។

syzy

កាលពីថ្មីៗនេះ ចំពោះនាង Suzy បានចូលរួម សម្តែង ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីមួយ “MBC Korean Music Wave” នៅទីក្រុងប៉េកាំង ប្រទេសចិន។ ប៉ុន្តែអ្វី ដែលធ្វើឲ្យ ភ្ញាក់ផ្អើលនោះ គឺស្ទាយសម្លៀកបំពាក់ របស់នាង មានភាពស៊ិចស៊ីយ៉ាងខ្លាំង ជាមួយ ការបញ្ចេញដើមទ្រូង និងសំពត់ខ្លី ព្រោះខុស ប្លែកជាងសព្វដង ដែលនាង ចូលចិត្តស្លៀកពាក់ ឈុតសម្លៀកបំពាក់ បែបធម្មតា។

ជាមួយគ្នានោះដែរ អំឡុងពេល ប្រគុំតន្រ្តីនេះ នាងក៏បាន បង្ហោះរូបថត របស់នាង ចូលក្នុងបណ្តាញ អ៊ិនស្តារក្រាម ដោយបានសរសេរថា “អរគុណអ្នកទាំងអស់គ្នា ខ្លាំងណាស់ “។

យ៉ាងណាមិញ ក៏មានអ្នកលេង អ៊ីនធើណេត ជាច្រើននាក់ បានចែករំលែក រូបថតស៊ិចស៊ីរបស់នាង ពេញអនឡាញ និង បានបញ្ចេញមតិ ខុសៗ គ្នាថា “ហេតុអ្វីនាង មិនស្លៀកឈុតនេះ នៅប្រទេសកូរ៉េ?”, “Suzy គឺជាស្រីស្អាតបំផុត”, “ខ្ញុំចង់ឃើញ ការសម្តែង របស់ក្រុមចម្រៀង Miss A នៅប្រទេសចិន”៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *