ស្រី​លង្កា​ជ្រើសរើស​លោក​ Maithripala​ Sirisena​ ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​

​មន្ដ្រី​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​១១​ ខែ​ មក​រា​ បានឱ្យ​ដឹង​ថា​ ប្រធានាធិបតី​ Maithripala​ Sirisena​ ទទួល​បានការ​ គាំទ្រ​ពី​តំណាងរាស្ដ្រ​ជាង​៤០​រូប​មក​ពី​ គណបក្ស​របស់​អតីត​ប្រធានាធិបតី​ ដែល​បាន​បញ្ចប់​អាណត្ដិ​ ។​ ទាំងនោះ​ជា​ សកម្មភាព​មួយ​ដែល​ជួយ​ធានា​តំណែង​ ប្រធានាធិបតី​ និង​អនុវត្ដ​គម្រោង​កែ​ ទម្រង់​នយោបាយ​ដែល​ប្រធានាធិបតី​ថ្មី​ បាន​សន្យា​ប្រកបដោយ​ជោគជ័យ​ ។​

​កន្លង​មក​លោក​ Maithripala​ Sirisena​ ទទួល​បានការ​គាំទ្រ​ពី​តំណាង​ រាស្ដ្រ​៨៩​រូប​ ហើយ​ត្រូវការ​តែ​២៥​រូប​ ទៀត​តែ​ប៉ុណ្ណោះ​ដើម្បី​មាន​សំឡេង​គ្រប់​ គ្រាន់​នៅ​ក្នុង​សភា​ដែល​មាន​២២៥​ អាសនៈ​ ។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​ដែល​ទើប​ តែ​ជាប់​ឆ្នោត​បានឱ្យ​ដឹង​ថា​ យើង​ទទួល​ បាន​ច្រើន​ជាង​អ្វី​ដែល​ត្រូវការ​ ដូច្នេះ​ ការ​អនុម័ត​ច្បាប់​នានា​មិនមែន​ជា​ផល​ លំបាក​នោះ​ឡើយ​សម្រាប់​រដ្ឋាភិបាល​ថ្មី​។​ ប្រធានាធិបតី​ Maithripala​ Sirisena​ បាន​សន្យា​ថា​ នឹង​កែទម្រង់​រដ្ឋធម្មនុញ្ញ​ ក្នុង​នោះ​អាច​បង្កើន​សិទ្ធិ​អំណាច​បន្ថែម​ ដល់​ប្រធានាធិបតី​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ជាតិ​ ។​

​ក្រៅពី​នេះ​រដ្ឋាភិបាល​ថ្មី​ក៏​មាន​គម្រោង​ បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​គ្រប់គ្រង​ ស្ថាប័ន​ប៉ូលិស​ សេវាកម្ម​ឯកជន​ និង​ ក្រសួងយុត្ដិធម៌​ ហើយ​ផ្ដល់​អំណាច​បាន​ ច្រើន​ជាង​នេះ​ដល់​ស្ថាប័ន​បង្កើត​ច្បាប់​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ផង​ដែរ​ កាលពី​ថ្ងៃ​ទី​ ១០​ ខែមករា​ សមាជិក​មួយ​ចំនួន​ក្នុង​ជួរ​ គណៈរដ្ឋមន្ដ្រី​ដែល​បញ្ចប់​អាណត្ដិ​បាន​ សន្យា​គាំទ្រ​គម្រោង​កែទម្រង់​១០០​ថ្ងៃ​ របស់​ប្រធានាធិបតី​ Maithripala​ Sirisena​ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​ រលួយ​ ។​

​គណបក្ស​សេរីភាព​ស្រី​លង្កា​របស់​ ប្រធានាធិបតី​ដែល​ទើបតែ​បញ្ចប់​ អាណត្ដិ​ក៏​បាន​ប្រកាស​គាំទ្រ​ដល់​សកម្ម​ ភាព​កែទម្រង់​នយោបាយ​របស់​ប្រ​ធានា​ ធិ​បតី​ Maithripala​ Sirisena​ ។​ លោក​ Sirisena​ ជា​អតីតរដ្ឋមន្ដ្រី​ក្រសួង​សុខា​ ភិ​បាល​ក្នុង​គណៈរដ្ឋមន្ដ្រី​របស់​ប្រ​ធានា​ ធិ​បតី​ដែល​ទើបតែ​បញ្ចប់​អាណត្ដិ​ហើយ​ លោក​សម្រេច​លាឈប់​ពី​តំណែង​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៤​ ដោយសារ​តែ​មិន​ ពេញចិត្ដ​នឹង​គោលនយោបាយ​កែទម្រង់​ អាច​ឱ្យ​មេដឹកនាំ​ឈរឈ្មោះ​បោះ​ឆ្នោត​ ក្នុង​អាណត្ដិ​ទី​៣​ ។​ ក្រោយ​ពេល​លោក​លា​ ឈប់​ពី​រដ្ឋមន្ដ្រី​សុខាភិបាល​ លោក​ក៏​បាន​ ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​ទទួល​ បានការ​គាំទ្រ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​ ៕

Maithripala Sirisena

Loading...

Leave a Reply

Your email address will not be published. Required fields are marked *