ស្រី​ស្អាត​បើកឡាន​ទំនើប ទៅបុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់ ៨​ផ្ទាំង ផ្អើល​ទាំង​ព្រឹក​

ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​បាន​​បើក​រថ​យន្ត វ៉ុល​​វ៉ូ​​ហ្គេ​ន មួយ​គ្រឿង​​យ៉ាង​​លឿន ហើយ​​រេ​​ច​ង្កូត​​ទៅ​បុក​​រះ រនាំ​ង​​ដែក​​ពុះ​​ចែក​​ទ្រូង​ផ្លូវ បាក់​​អស់ ៨​​ផ្ទាំង ប​ណ្តា​ល​ឱ្យ​រថ​យន្ត ដាច់​​កា​ឡេ​​កង់​​មុខ​​ខាង​ឆ្វេង បើក​​ទៅ​មុខ​​លែង​រួច កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​១០នាទី​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ អគ្គបញ្ជាការដ្ឋាន​កង​ទ​ព័​ជើងគោក ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។


​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ស្ត្រី​ម្នាក់​បើករថយន្ត ស៊េរី​ទំនើប​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2R 8885 បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ បាក់​អស់ ៨​ផ្ទាំង​។ ក្រោយពេល​បុក​របាំង ដែក​ចែក​ទ្រូងផ្លូវ ហើយ​ស្ត្រី​អ្នកបើកបរ​រូបនោះ មាន​បុរស​ម្នាក់ ជិះ​រថយន្ត​ទំនើប ១​គ្រឿង​ទៀត យកទៅ​បាត់ ដោយ​ទុក​រថយន្ត អោយ​នគរបាល​ចរាចរជើងគោក ស្ទួ​ច​យកទៅ​ដោះស្រាយ​៕

wolswagan

wolswagan 1

wolswagan 2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *