ស្រី​ស្អា​តទៅ​ហូប​ការ​ស្រវឹង​ ត្រូវ​ជនពាល​ចាប់រំលោភ​បាន​ ៣​ដង​ រយះ​ពេល​ ១​ម៉ោង​

ខេត្តកំពត​ ៖​ យុវជន​ល្មោភកាម​ បាន​ចាប់រំលោភ​នារី​ម្នាក់​ បាន​សម្រេច​រហូត​ដល់​ទៅ​ ៣​ដង​ ព្រោះតែ​នាង​ស្រវឹង​ ហើយ​ចូល​ព្រៃ​ បត់ជើងតូច​តែ​ម្នាក់ឯង​ ពេល​ទៅ​ចូលរួម​ក្នុង​ពិធី​ អាពាហ៍ពិពាហ៍​មួយ​ ស្ថិត​នៅ​ភូមិ​ភ្នំ​ដំរី​ ឃុំ​ដំណាក់​កន្ទួត​ ខាងជើង​ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ហើយ​ក្រោយ​ការ​សួរនាំ​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ ដូច​ការ​ចោទប្រកាន់​នោះ​មែន​។​

​យុវជន​សង្ស័យ​ ឈ្មោះ​ ទឹម​ រី​ អាយុ​ ១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សុ​ដា​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​ គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ ក្នុងភូមិ​ភ្នំ​ដំរី​ ឃុំ​ដំណាក់​កន្ទួត​ខាងជើង​ ស្រុក​កំពង់ត្រាច​ មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ ជនសង្ស័យ​ ក៏​បាន​ត្រូវ​អញ្ជើញ​ ចូលរួម​ជា​ភ្ញៀវ​ហូប​ចុក​ ហើយ​កម្មវិធី​នេះ​ បាន​អូស​បន្លាយ​ រហូត​យប់​ជ្រៅ​។​ លុះដល់​ម៉ោង​ប្រហែល​ ១១​ យប់​ ដោយ​ឃើញ​នារី​ម្នាក់​ ដែល​ជា​អ្នក​ភូមិ​ មាន​ភាព​ស្រវឹង​ ហើយ​ដើរ​សំដៅ​ចូល​ព្រៃ​ ខាងក្រោយ​ផ្ទះ​ការ​ តែ​ម្នាក់ឯង​ ជនសង្ស័យ​ក៏​តាម​ពីក្រោយ​ រួច​ចាប់រំលោភ​ រហូត​បាន​សម្រេច​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ព្រោះតែ​ខ្លួន​ស្រវឹង​ផង​ នារី​រង​គ្រោះ​មិន​អាច​ តបត​អ្វី​បាន​ ទើប​ជន​រង​គ្រោះ​ ចាប់​ឃាត់​នាង​ មិន​ឱ្យ​ចេញ​ទៅ​ណា​ ដោយ​សម្ងំ​ក្នុង​ព្រៃ​ កន្លែង​កើតហេតុ​ អស់​រយៈពេល​ ប្រហែល​មួយ​ម៉ោង​។​ អំឡុង​ពេល​នោះ​ ជនសង្ស័យ​ រំលោភ​នារី​រង​គ្រោះ​ បាន​សម្រេច​រហូត​ដល់​ទៅ​ ៣​ដង​ ហើយ​ក្រោយ​ពី​ ស្វាង​ស្រវឹង​ឡើង​វិញ​ នារី​រង​គ្រោះ​ បាន​ដើរ​ត្រឡប់​ចូល​រោងការ​ រួច​ប្រាប់​បងប្អូន​ ពី​ហេតុការណ៍​នោះ​ ទើប​លេចឮ​ដល់​សមត្ថកិច្ច​ ហើយ​នគរបាល​មូលដ្ឋាន​ ក៏​ឃាត់ខ្លួន​ ជនសង្ស័យ​បញ្ជូន​ ឱ្យ​អធិការដ្ឋាន​នគរបាល​ ស្រុក​កំពង់ត្រាច​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *