ស្រួលទៀតហើយ អស់លោកមេព្រៃស្ទឹងត្រែងមិនចាំចាប់ក៏មានគេចាប់អោយដែរ

ខេត្តស្ទឹងត្រែង: ឈើប្រណិតក្រញូងជិត១តោននិងរថយន្ត១គ្រឿងសេរីឡុចសីស៤៥០ត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងករាជអាវុធហត្ថខេត្តស្ទឹងត្រែងចុះបង្ក្រាប ខណៈកំពុងដឹកជញ្ចូនលើដងផ្លូវជាតិលេខ៧៨កាលពីថ្ងៃ១៤ កុម្ភៈ ២០១៧ក្នុងភូមិកាតូតឃុំកំផុនស្រុកសេសានខេត្តស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹងថា រថយន្តដែលបង្ក្រាបបានខាងលើជារថយន្តម៉ាកឡុចស៉ីស៤៥០ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2E-3170 បានដឹកឈើក្រញូងពីស្រុកថា ឡាបរិវ៉ាត់គោលបំណងឆ្ពោះទៅកាន់ខេត្តទីផ្សារនាំចេញទៅកាន់ប្រទេសវៀតណាមតែរថយន្តដឹកឈើក្រញូងនោះបានបញ្ឆោតសមត្ថកិច្ចនៅចំនុចអូរពងមាន់ធ្វើដំណើទៅខេត្តក្រចេះរួចបកត្រលប់ក្រោយឆ្ពោះទៅខេត្តរតនគិរី។

ដោយមានការសង្ស័យថារថយន្តនោះអាចនិងបន្លំដឹកឈើកម្លាំងសមត្ថកិច្ចក៏បានប្រដេញស្ទាក់ចាប់បានតែម្តងរីឯតៃកុងបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

សមត្ថកិច្ចអោយដឹងទៀតថា ក្រោយការបង្ក្រាបសមត្ថកិច្ចបាននាំយករថយន្តដឹកឈើក្រញូងទៅរក្សាទុកដើម្បីប្រគល់អោយព្រៃ។

លោកបញ្ចាក់ថា ឈើក្រញូងដែលបង្ក្រាបបាននោះមានចំនួន៨១ដុំស្មើ៧៦៤គីឡូក្រាមហើយបច្ចុប្បន្នត្រូវបានប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់។

គួរបញ្ចាក់ផងដែរថាជំនាញមេព្រៃខេត្តស្ទឹងត្រែងហាក់បីដូចជាប្រងើយកន្តើយចំពោះការងាររបស់ខ្លួនដោយបណ្តែតបណ្តោយអោយចរាចរឈើគ្រប់ប្រភេទចេញគ្រប់ល្ហកពីក្នុងខេត្តស្ទឹងត្រែងហើយមិនមានការចុះបង្ក្រាបឡើយសង្ស័យតែមានការឃុបឃិតគ្នាជាមួយឈ្មួញទើបបានចរាចរទៅបានរួចចាំតែទទួលវត្ថុតាងពីកម្លាំងសមត្ថកិច្ចកម្លាំងប្រដាប់អាវុធបង្ក្រាបបាន៕ វុទ្ធ ឦសាន

Loading...