ស្រ្តីពលករខ្មែរស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ឈឺពោះសម្រាលបានកូនស្រីម្នាក់នៅក្រោមដេីមឫស្សី

ប្រទេសថៃ ៖ ស្រ្តីខ្មែរមានផ្ទៃពោះ៨ខែ ស៊ីឈ្នួលកាប់អំពៅឈឺពោះ ត្រូវបានម្ចាស់ចំការ ទូរសព្ទ័រាយការណ៍ទៅ មណ្ឌលសុខភាព”ថាប់ព្រិក”មកជួយបង្កើតកូនដោយសុវត្ថិភាព ទាំងម្ដាយទាំងកូនស្រី មានទម្ងន់ ២.៥គ.ក្រ ដាក់ឈ្មោះថា:អាសី។

ករណីនេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង១៥នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ នៅបរិវេណចំការអំពៅ ក្នុងភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុសអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា-ថៃ ។

មុនកើតហេតុ ស្រ្តីកម្មករជនជាតិខ្មែរ ដែលមានផ្ទៃពោះ៨ខែ ស៊ីឈ្នួលកាប់អំពៅជាមួយប្តី ស្រាប់តែឈឺពោះ មួយរំពេច ម្ចាស់ចំការក៏បានទូរសព្ទ័ទៅប្រធានមណ្ឌលសុខភាព ថាប់ព្រិក ដែលកំពង់ដាំដើមឈើ ក្នងចំការក្បែរនោះ បានទៅយកឧបករណ៍បង្កើតកូន ហើយប្រញាប់ប្រញាល់ ធ្វើដំណើរទៅជួយបង្កើតកូនភ្លាមៗ។

ចំណុចបង្កើតកូននៅក្រោមដើមឫស្សី ក្នុងចំការឫស្សី ។ ទារកដែលកើតមក ភេទស្រី មានទម្ងន់២.៥ គ.ក្រ ឪពុក-ម្ដាយដាក់ឈ្មោះថា: អាសី ក្រោយមកបានបញ្ជូនមក មណ្ឌលសុខភាពថាប់ព្រិក ដើម្បីថែរក្សាព្យាបាល ទាំងម្ដាយនឹងកូន នឹងទាក់ទងមន្រ្តីជុំនាញ បញ្ជូនមកកម្ពុជាវិញ៕

Loading...