ស្រ្តីម្នាក់ចងករសម្លាប់ខ្លួន សង្ស័យដោះស្រាយការជំពាក់លុយមិនចេញ

ខេត្តរតនគិរី៖ស្រីវ័យចំណាស់ម្នាក់បានចងកធ្វើអត្តឃាតសំលាប់ខ្លួនសង្ស័យជំពាក់គេច្រើនពេកគ្មានដំណោះស្រាយក៍សំរេចចិត្តចងកទៅនិងរ៉តក្រោមផ្ទះរបស់ខ្លួន កាលវេលាម៉ោង៦.៣០នាទីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។

ស្រ្តីចងកសំលាប់ខ្លួននោះត្រូវបានគេស្គាល់ថាឈ្មោះឆាយយ៉ានអាយុ៥៥ឆ្នាំជនជាតិខ្មែរមុខរបរលក់ថ្នាំឱសថបុរាណមានប្តីឈ្មោះម៉ែនចរិយាជនជាតិខ្មែរមុខរបរធ្វើស្រែរនៅស្រុកកូនមុំមានកូន៧នាក់ស្រី២នាក់។

តាមប្រភពបានអោយដឹងថាបន្ទាប់ពីកូនបានឃើញម្តាយចង់កនិងខ្សែរអង្រឹងទៅនិងរតក៍នាំគ្នាស្រវេស្រវាកាត់ចំណងបំរុងយកទៅពេទ្យប៉ុន្តែគាត់ត្រូវស្លប់បាត់ទៅហើយ។ រួចមានសមត្ថកិច្ចចុះមកត្រួតពិនិត្យធ្វើកោសលវិច្ច័យថាស្ត្រីរូបនោះពិតជាបានចងកធ្វើអត្តឃាតពិតប្រាកដមែន។

បើតាមប្រភពពីសាច់ញ្ញាត្តិបានបង្ហើបអោយដឹងថាស្រីរូបនោះបានប៉ុនប៉ងធ្ចើអត្តឃាតជាច្រើនដងមកហើយថែមទាំងបានផ្តាំផ្ញើរសាច់ញ្ញាត្តិអោយជួយមើលកូនចៅគាត់ផងពេលអត់ពីគាត់។ ហើយមានប្រភពបានបង្ហើបថាស្រ្តីដែលចងកសំលាប់ខ្លួននោះដោសារជំពាក់លុយគេក្នុងផ្សារបានលុងច្រើនពេករឿងលេងល្បែងកន្ទុយលេខទើបគាត់សំរេចចិត្តបែបនេះដើម្បីគេចផុតពីការរិបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុល។ សាកសពត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ។

គួររំលឹកផងដែរថានៅក្នុងក្រុងបានលុងមានល្បែងកន្ទុយលេខនេះព្រោងព្រាតពេញក្រុងនិងមេធំៗជាច្រើននាក់ជាដើមចមនៃអំពើរចោរកម្មនិងអំពើហឹង្សារព្រមទាំងករណីឃាត្តកម្មជាច្រើនទៀតផងដែរចពោះសមត្ថកិច្ចក៍ដូចជាអាជ្ញាធ័រពុំដែលមានចំណាត់ការលើបញ្ហាទាំងអស់នោះឡើយទើបមានល្បែងសីុសងគ្រប់ប្រភេទបែបនេះ៕

23-09-201558331 58332

Loading...

Leave a Reply

Your email address will not be published. Required fields are marked *