ស្រ្តីម្នាក់ត្រូវប្តី ទាញកាំភ្លើងបាញ់១គ្រាប់រងរបួសធ្ងន់

ស្ទឹងត្រែ ៖ហឹង្សារក្នុងគ្រួសាមួយបានកើតឡើងរវាងប្តី និង ប្រពន្ធ ២នាក់ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បង្ករឱ្យប្រពន្ធរងរបួសដោយប្តីរបស់ខ្លួនបាញ់ កាលពីវេលាម៉ោងប្រមាណ ៧:៣៥ នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។

ប្រភពពីប្រជាជនដែលរស់នៅក្បែរផ្ទះជនរងគ្រោះបានអោយដឹងថា:ពីដំបូងគេឃើញស្ត្រីជាប្រពន្ធមកពីកន្លែងផឹកស៊ី ពេលមកដល់ផ្ទះ ក៍បាន គោះទ្វាហៅប្តីអោយបើកទ្វាដើម្បីចូលផ្ទះស្រាប់តែប្តីចិត្តអប្រិ៍យបែរជាទាញកាំភ្លើង វាយទៅលើប្រពន្ធ បន្ទាប់មកក៍បាញ់១គ្រាប់ទៅលើស្ត្រីជាប្រពន្ធ តែម្តង។

ភ្លាមនោះប្រជាជនដែលរស់នៅជិតខាង បានចូលទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះ ដេកស្តូកស្តឹង ពួកគាត់ក៍បាន បញ្ជូនស្ត្រីរងគ្រោះមកមន្ទីពេទ្យបង្អែកខេត្ត ចំណែកឯជនដៃដល់ជាប្តី បានរត់គេចខ្លួនបាត់ស្រម៉ោល ភ្លាមៗដែរ។

បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសៀមប៉ាងបានអោយដឹងថា:ស្ត្រីរងគ្រោះខាងលើឈ្មោះ ចាន់ ណៃ អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅ ភូមិ ឃុំ ខាងលើ។ចំណែកឯប្តីជាមន្ត្រីយោធា (គ៣) ឈ្មោះ នៅ សារិទ្ធ អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើដូចគ្នា។

នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរផឹកស៊ីស្រវឹងជោគជាំ ជារៀងរាល់ថ្ងៃ ដោយមានការប្រច័ណ ទើបបុរស់ជាប្តី បានផ្ទុះអំពើហឹង្សារ វាយប្រហារ បាញ់១គ្រាប់ទៅលើស្ត្រីជាប្រពន្ធតែម្តងទៅ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា:អាវុធដែលបុរសជាប្តី ប្រើនោះគឺជា កាំភ្លើង ម៉ាក អាកា (AK)ស្វាយបត់។

លោកគ្រូពេទ្យបង្អែកខេត្តម្នាក់បានបញ្ជាក់ប្រាប់ថា:ជនរងគ្រោះត្រូវរបួសចំ ចំឡក មានសភាពធ្ងន់ធ្ងរណាស់បើទុកព្យាបាលនៅមន្ទីពេទ្យខេត្តប្រហែលជាត្រូវស្លាប់ មិនអាចសង្គ្រោះបានទេ ដូច្នេះត្រូវបញ្ជូនបន្ត ទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ដោយសារតែស្ថានភាពមុខរបួសត្រូវគ្រាប់កាំភ្លើងចូលសាច់ធ្លុះដល់សួត មានសភាពធ្ងន់ធ្ងរពែក។

បច្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្នុងការព្យាបាលរបស់លោកគ្រូពេទ្យនៅឯក្រុងភ្នំពេញ ចំណែកឯជនដៃដល់ជាប្តីដែលរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងតែដាក់កំលាំងតាមរកដើម្បីឃាត់ខ្លួនដែរ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *