ស្រ្តីម្នាក់យកកង់ឡានដុតក្នុងផ្ទះបណ្តាលឲ្យរងរបួស ពេលតុលាការចុះអនុវត្តសាលដីកា បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ ស្ត្រីម្នាក់បានដុតកង់ឡានក្នុងផ្ទះរបស់ខ្លួនបណ្តាលឲ្យរងរបួស នៅពេលដែលអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ចុះទៅអនុវត្តសាលដីកា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចយានដ្ឋាន យីហោកោះកែវ ទិញលក់ជួលរំលស់ រថយន្តគ្រប់ប្រភេទ ជិតទីលាន ប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារស្ត្រីដុតខ្លួន គឺធ្លាប់បាន ស្កាត់ទៅជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងពិធីការកូន សម្តេចក្រឡាហោម ស ខេង នៅកោះពេជ្រ កាលពីខែមករា ឆ្នាំ២០១៦ ដើម្បីសុំឲ្យសម្តេចជួយអន្តរាគមន៍ តែមិនបានសម្រេច ។ លុះមកដល់វេលានេះ ដើម្បី ការពារផ្ទះរបស់ខ្លួន ស្ត្រីរូបនេះក៏សម្រេចបង្កហេតុខាងលើបណ្តាលឲ្យរងរបួសតែម្តង ៕

sesk (3)

sesk (2)

sesk (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *