ស្រ្តីវ័យក្មេងម្នាក់ធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួនដោយសារសតិមិនល្អ

បន្ទាយមានជ័យ៖ស្ត្រីវ័យក្មេងម្នាក់បានធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួនដោយសារសតិមិនល្អនៅក្នុងផ្ទះរបស់ខ្លួន។ ករណីស្រ្តីវ័យក្មេងលេបថ្នាំសំលាប់ខ្លួននេះនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥នៅចន្លោះម៉ោង២ទៅម៉ោង៣នៅភូមិថ្មីកណ្តាលឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកអធិការស្រុក ថ្មពួកបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លួស គឹមម៉ន ស្រីអា យុ២១ឆ្នាំ រស់នៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តទៀតថាមុនពេលកើតហេតុ ស្រីជនរងគ្រោះបានធ្វើអត្តឃាតលេបថ្នាំងងុយដេកអស់ប្រមាណ១០គ្រាប់ដេកសន្លប់មិនដឹងខ្លួននៅលើផ្ទះម្នាក់ឯង លុះដល់ម៉ោង៣.២០នាទីល្ងាចនោះ ទើបក្រុមគ្រួសារដឹង ក៏ព្យាយាមដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបូរីតែដឹកមិនទាន់ដល់មន្ទីរពេទ្យផងក៏បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្តង ។
លោកអធិការបានបន្តទៀតថាករណីនេះតាមការស្រាវជ្រាវនិងមានការបំភ្លឺពីប្តីសពបានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនគិតច្រើនហើយខឹងនិងម្តាយស្តីបន្ទោសបន្តិចបន្តួចផ្សំនឹងប្រពន្ធខ្លួនមានជំងឺខួរក្បាលផង ទើបធ្វើអត្តឃាតដោយលេបថ្នាំងងុយដេកសំលាប់ខ្លួនឯងតែម្តងទៅ ។
បច្ចុប្បន្ន កំពុងឲ្យជំនាញផ្នែកសហការណ៍ជាមួយប៉ុស្តិរដ្ឋបាលចុះពិនិត្យនិងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

15-09-201557461

57463

Loading...

Leave a Reply

Your email address will not be published. Required fields are marked *