ស្លាប់មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ក្រោយរថយន្តអង្គការONG បុកពីក្រោយនៅស្រុកសានខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ក្បាលរមាសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរារចរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយរបស់អង្គការONGបុកម៉ូតូជិះស្របទិសគ្នាកាលពីព្រឹកវេលាម៉ោង១០និង៣៥នាទីថ្ងៃទី៧កុម្ភៈឆ្នាំ២០១៨ស្ថិតនៅចំនុចចន្លោះបង្គោលគីឡូលេខ៤៧៥-៤៧៦ក្នុងភូមិច្រប់ឃុំច្រប់ស្រុកសេសានខេត្តស្ទឹងត្រែង។

មន្ត្រីប៉ុស្ត៍៏នគរបាលរដ្ឋបាលឃុំក្បាលរមាសអោយដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះយ៉ាវ វុឌ្ឍី (ស្លាប់)ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មេព្រៃមានស្រុកកំណើតនៅភូមិកោះជួរឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលទីលំនៅបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។មន្ត្រីបុស្តិ៏បន្តថារថយន្តនិងម៉ូតូបានបើកបរស្របទិសគ្នាពីលិចទៅកើតរួចក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយរបស់អង្គការពណ័សពាក់ផ្លាកONG៧៧២-០១១បានបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូសង់ឌ្រីមសេរីឆ្នាំ២០១៤ពណ៏ខ្មៅពាក់ផ្លាកលេខស្ទឹងត្រែង១អា៦៨៣១ជារបស់មន្ត្រីជំនាញរដ្ឋបាលព្រៃដែលកំពុងធ្វើដំណើរលើដងផ្លូវជាតិលេខ៧៨.បណ្តាលអោយស្លាប់បាត់បងជីវិតភ្លាមៗ។មន្ត្រីដដែលអោយដឹងទៀតថាអ្នកបើកររថយន្តត្រូវគេស្គាល់ឈ្មោះម៉ុក សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកអង្គការ មានស្រុកកំណើតនៅស្រុកអង្គរជ័យខេត្តកំពត។ ម៉ូតូនិងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកទៅរក្សាទុកចំណែកឯសពមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឡុងកាន់សំនៀង

Loading...