ស្លាប់ម្នាក់ដោយសាររំលំដើមឈើសង្កត់ពីលើនៅស្រុកសៀមបូក

ស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់បាត់បងជីវិតភ្លាមៗហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងខេត្តតាកែវក្រោយដើមឈើដួលរលំសង្កត់ស្លាប់កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៨ស្ថិតនៅភូមិដំរីផុង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៏អោយដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះ អៀវ ណន ភេទប្រុសអាយុ៥៥ឆ្នាំ ជាកសិកររស់នៅភូមិស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូក។សេចក្តីរាយការណ៏បន្តថាជនរងគ្រោះមានស្រុកកំណើតនៅខេត្តតាកែវដោយបានផ្លាស់ទីលំនៅចុះបញ្ជីស្នាក់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ជាង១ឆ្នាំមកហើយ ហើយបានចាប់ដីរានព្រៃដើម្បីធ្វើចំការតិចតួចនៅភូមិដំរីផុង ឃុំស្រែក្រសាំង ដើម្បីដោះស្រាយជីវភាពគ្រួសារក៍ស្រាប់ជួបគ្រោះថ្នាក់ដើមឈើដួលសង្កត់ស្លាប់ ។

ប្រភពពីគ្រួសាររងគ្រោះអោយដឹងថានៅព្រឹកកើតហេតុថ្ងៃទី២ខែមីនាឆ្នាំ២០១៨ជនរងគ្រោះរួមនឹងក្រុមសាច់ញ្ញាតិបាននាំគ្នាទៅត្រួសត្រាយព្រៃដើម្បីរំដោះផ្ទៃដីធ្វើចំការ។ប្រភពបន្តថាគ្រាកាប់ឆ្កានិងអាផ្តួលរំលំដើមឈើធំស្រាប់តែរមួលដើមឈើបាក់មកសង្កត់ត្រូវជនរងគ្រោះស្លាប់មួយរំពេចតែម្តង។ប្រភពដដែលបញ្ជាក់ថាក្រោយកើតហេតុក្រុមសាច់ញ្ញាតិបានស្លន់ស្លោនាំគ្នាកាត់អង្កន់ដើមឈើរើព្រៃជាច្រើនម៉ោងទើបយកសាកសពចេញមកក្រៅបាន។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសម្រេចជួលរថយន្តសាម៉ុយរបស់មណ្ឌលសុខភាពឃុំស្រែក្រសាំងដឹកបញ្ជូនទៅខេត្តតាកែវដែលស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ឡុងកាន់សំនៀង

Loading...