ស្លាប់ម្នាក់របួសក្បាលម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តសាំយ៉ុងដឹកឈើបុកម៉ូតូនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ មុននិងបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត និងកូនស្រីម្នាក់បានរងរបួសក្បាល ខណៈដែលរថយន្តសាំយ៉ុងដឹកឈើក្តារបានបើកបរក្នុងល្បឿនលឿន ទៅបុកម៉ូតូពីក្រោយកាលពីយប់វេលាម៉ោង២និង៣០នាទីយប់ ថ្ងៃ២៦ វិច្ឆកា ២០១៧ ស្ថិតនៅចំនុចផ្លូវបំបែកជាបួនក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកដឹងហេតុការណ៏អោយដឹងថាកាលពីយប់ម៉ិញគេឃើញបុរសម្នាក់និងកូនស្រីបានជិះម៉ូតូម៉ាកសង់ឌ្រីមពណ៏ខ្មៅផលិតឆ្នាំ២០០៩ពាក់ផ្លាកលេខស្ទឹងត្រែង១អា៦៣៨១បានដឹកបន្លែព្រលឹតដើម្បីយកទៅលក់នៅផ្សារខេត្តស្ទឹងត្រែងដោយបើកបរក្នុងទិសដៅពីលិចទៅកើតក៏ស្រាប់តែមកដល់ចំនុចផ្លូវបំបែកជាបួនគេឃើញមានរថយន្តដឹកឈើក្តារសសរជាច្រើនគ្រឿងចេញពីក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់បានបើកបរក្នុងល្បឿនទៅផុតអស់ដោយឡែកនៅសល់រថយន្តមួយគ្រឿងទៀតពណ៏ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ២អា៨៣១៤ដឹកឈើក្តារប្រហែលជា២ម៉ែត្រគូបដោយបើកបរស្របគ្នាជាមួយម៉ូតូជនរងគ្រោះផងនោះរថយន្តសាំយ៉ុងដឹកឈើក្តារក៏បានបុកចំពីក្រោយចំហៀងខាងឆ្វេងនៃម៉ូតូបណ្តាលអោយបុរសម្នាក់បានស្លាប់បាត់បងជីវិតនិងកូនស្រីម្នាក់បានរបួសចំក្បាលបោកនិងកញ្ជក់រថយន្តនោះ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះប្រាក់ បេន ភេទប្រុស ៥៥ឆ្នាំ មុខរបរកសិករ (ស្លាប់)និងកូនស្រីឈ្មោះសុខចាន់ដារាភេទស្រីអាយុ១៨ឆ្នាំ អ្នកទាំង២រស់នៅភូមិ រាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែង។

ក្រោយហេតុកាណ៏ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរចំណែកម៉ូតូនិងរថយន្តដឹកឈើត្រូវបានកម្លាំងនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនាំយកទៅរក្សាទុកដើម្បីចាត់ការតាមនិតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថារថយន្តសាំយ៉ុងដឹកក្តារសសរជាច្រើនគ្រឿងត្រូវគេកត់សម្គាល់ចេញពីចំនុចភូមិច្រប់ស្រុកសេសាននិងទឹកដីនៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងជារៀងរាល់យប់ដោយមិនឃើញមានសមត្ថកិច្ចណាមួយចេញចុះទៅបង្ក្រាបនោះឡើយដោយសកម្មភាពបទល្មើសនេះត្រូវគេសង្ស័យសមត្ថកិច្ចជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នាជាមួយឈ្មួញទើបបណ្តែតបណ្តោយមានករណីគ្រោះថ្នាក់កើតឡើងក៏ដូចជាធ្វើអោយប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវតែរក្សាអោយបាននូវសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋ ៕ ឡុងកាន់សំនៀង

 

Loading...