ស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់នៅយានដ្ឋានតាំងគឹមលាង ដោយសារឆក់ខ្សែភ្លើង

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត រីឯម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍ឆក់ខ្សែភ្លើងនៅយានដ្ឋានតាំង គឹមលាង ។

ប្រភាពបានរាយការណ៍ថា ជាងជួសជុលរថយន្តម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងយានដ្ឋានរថយន្ត តាំង គឹមលាង ផ្លូវលំ ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ដោយសារតែករណីឆក់ខ្សែភ្លើង ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះ ឈ្មោះ គឹម សាវន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។

ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះ បានកាន់ម៉ូទ័រដើម្បីស្វាន បាកឡង់សេ រថយន្ត ហើយចុច ម៉ូទ័រក៏ឆក់តែម្តង ។

ជនរងគ្រោះត្រូវបានបញ្ជូនទោកាន់ មន្ទីរពេទ្យខ្មែរសូវៀត គ្រូពេទ្យបានបញ្ជក់ប្រាប់ថា ជនរងគ្រោះបានស្លាប់មុនមកដល់មន្ទីរពេទ្យ។

ក្រោយការពិនិត្យរបស់សមត្ថកិច្ចលើសាកសព ជនរងគ្រោះពិតជាត្រូវខ្សែរភ្លើង ឆក់ពិតប្រាកដមែន ហើយប្រគល់សពអោយទៅក្រុម គ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី ៕

55

Loading...

Leave a Reply

Your email address will not be published. Required fields are marked *