ស្លាប់១ របួសធ្ងន់​១ ករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញកំប៉ុងប៊ីយ៉ែរ ត្រូវរង្វាន់១៥០០ដុល្លារក្នុងខ្លួនជនរងគ្រោះ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍អោយដឹងថា បុរសពីរនាក់ ម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដួល នៅផ្លូវចំណោតលោកយាយម៉ៅ ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីម៉ោងជិត៩យប់ ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចថ្លែងថា ជនរងគ្រោះ ឈូន រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅក្រុម៣ ភូមិ៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ និងបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ។ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍អោយដឹងថា នៅជាប់ខ្លួនជនរងគ្រោះសមត្ថកិច្ចរកឃេីញមានកំប៉ុងស្រាបៀរហ្គែនស្ប៊េីកមួយកំប៉ុងដែលត្រូវរង្វាន់រហូតដល់១៥០០$ ហេីយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តនិតិវិធី៕

Loading...