ស្លាប់២នាក់របួសធ្ងន់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរវាងម៉ូតូនិងរថយន្តកូរ៉េដឹកទឹកសុទ្ធ!

ស្ទឹងត្រែង:ក្មេងស្រីម្នាក់និងមនុស្សធំម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹង២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរខណៈជិះម៉ូតូមួយគ្រឿងមានគ្នាបួននាក់ខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២១ត្រង់ចំណុចផ្លូវខ្វែង ៤ជ្រុង ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចចរាចរផ្លូវគោកបានឲ្យដឹងថាជនរងគ្រោះទីមួយឈ្មោះ ស្រី ឡៃ ភេទស្រីអាយុ ៣១ឆ្នាំ អ្នកបើកបរ (ស្លាប់)ទីលំនៅបណ្ដោះអាសន្នភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែងទី ២-ឈ្មោះ ចិត្ត កុច នឹម ភេទ ស្រី អាយុ ៦ឆ្នាំ(ស្លាប់)នៅក្នុងបន្ទុកឪពុកម្ដាយ។ទី៣ -ឈ្មោះសួន សុខុម ភេទស្រីអាយុ ៣១ ឆ្នាំមុខរបរនៅផ្ទះ(របួសធ្ងន់)ទី ៤ -ឈ្មោះវី ដាណេង ភេទស្រី អាយុ១៧ ឆ្នាំ(របួសធ្ងន់)។

អ្នកទាំងពីរមានទីលំនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ចំណែកអ្នកបើកបររថយន្តមានគ្នា ៣នាក់ក្រោយកើតហេតុបានចុះរត់គេចខ្លួនទាំងអស់។សមត្ថកិច្ចបានបន្តថា:បើពិនិត្យមើលទៅតាមម៉ារ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខស្ទឹងត្រែង1C9208ជិះគ្នាបួននាក់បើកក្នុងល្បឿនលឿនឆ្លងផ្លូវខ្វែងបួនជ្រុងខ្វះការប្រុងប្រយ័ត្ន បានទៅបុកជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លាប់ និងក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបន្តថាតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថាអ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ដោយបើកបរមិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។
ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ដោយពេលមានគ្រោះថ្នាក់រត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនាំយកម៉ូតូនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់រីឯសពទាំង២ សមត្ថកិច្ចបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...