ស្លាប់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ នៅក្រចេះ

ក្រចេះ: ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូនៅស្រុកឆ្លូង លើផ្លូវជាតិចំណុចភូមិដីថ្មី ឃុំព្រែកសាមាន់ ស្រុកឆ្លូង រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នា។

ក្នុងហេតុការណ៍នេះអ្នកបើករថយន្តបង្កបានគេចខ្លួន ខណ:ជនរងគ្រោះជាអ្នកជិះម៉ូតូ ២នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

ជនរងគ្រោះទាំងពីរនាក់មាន ៖
១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ។
២.ឈ្មោះជ្រីន សុខនា អាយុ ២៦ឆ្នាំ ពួកគេទាំងពីរមានទីលំនៅភូមិព្រែកសាម៉ាន់

ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ។

សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង វត្ថុតាងទៅរក្សាដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...