ស្លាប់២ របួស៧០នាក់ ដោយសារស្រវឹងស្រាបើកម៉ូតូបុកជាមួយរថយន្តដឹកកម្មកររោងចក្រនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង: យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មកររោងចក្រកាត់ដេរប្រមាណ៧០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកកម្មករ និងម៉ូតូមួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា នៅយប់ថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យបុរស០២ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយអាណោចអធ័ម ទាំង អ្នកបើកម៉ូតូ និងអ្នករួមដំណើរពីក្រោយ ហើយរងរបួសកម្មករ៦០នាក់ មានប្រុស២នាក់ ក្នុងនោះរបួសធ្ងន់ ០៩នាក់ ស្រាល៥១នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តដឹកកម្មករមកពីកើតក្នុងទិសញ្ច្រាស់ទិសគ្នាជាមួយម៉ូតូ ដែលបើកបរយ៉ាងលឿនពីលិចទៅកើត ពេលដល់កន្លែងកើតខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំងធ្វើឲ្យក្រឡាប់ទៅលើផ្លូវ ចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្វាយទាប ។

មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ៕

dds

3

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *