ស្លាប់៣នាក់សង្រ្គោះបានជាង៣០នាក់ដោយសារហូបសាច់ឆ្កែពុលថ្នាំ

ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ មនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត និង ៣១នាក់ទៀត កំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពស្នួល សង្ស័យពុលស្រា និងសាច់ឆ្កែ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីររសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដំបូង តាចាស់ម្នាក់យកឆ្កែ ដែលគេបំពុលថ្នាំមកហូប បណ្ដាលឲ្យពុលតានោះស្លាប់ ហើយនៅពេលធ្វើបុណ្យសព អ្នកចូលរួម បានយកសាចឆ្កែនោះមកហូបទៀត បណ្ដាលឲ្យពុលស្លាប់ ជាបន្ដបន្ទាប់។ រហូតអ្នកស្លាប់ ឡើងដល់ចំនួន ៣នាក់ មានស្រី ២នាក់ និងបុរសម្នាក់ ហើយចំណែកអ្នករងគ្រោះ ដែលកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាព មានចំនួន ៣១នាក់ ក្នុងនោះ មានស្រី ៩នាក់។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញ បានធ្វើកោសល្យវិច័យសាកសព ពិនិត្យស្រា និងសាច់ឆ្កែផងដែរ៕

W@t-061220

W@t-061224

Loading...

Leave a Reply

Your email address will not be published. Required fields are marked *