ស្លាប់​ជាង​១០០​នាក់​ដោយសារ​ផ្ទាំង​ទឹកកក​ធ្លាក់​ពី​ភ្នំ​សង្កត់ពីលើ​

​យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​១២០​ នាក់​បាន​បាត់បង់​ជីវិត​ និង​ច្រើន​នាក់​ ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​ បន្ទាប់​ពី​ការ​វាយ​ ប្រហារ​ដោយ​ផ្ទាំង​ទឹកកក​ធ្លាក់​ពីលើ​ភ្នំ​ ស្ថិត​នៅ​ក្នុង​ខេត្ដ​Panjshir​ ភាគ​ខាងកើត​ អា​ហ្វ​ហ្គា​នី​ស្ថាន​ កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

​អភិបាល​រដ្ឋ​ក្នុង​តំបន់​លោក​ Abdul​ Rahman​ Kabiri​ បាន​ថ្លែង​ថា​សាលា​ រៀន​ជា​ច្រើន​ខ្នង​,​ ព្រះ​វិហារ​ និង​លំនៅ​ ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​១០០​ខ្នង​បាន​ រង​ការ​ខូចខាត​ស្ថិត​នៅ​ក្នុង​ខេត្ដ​Panjshir​ នោះ​ដោយសារ​តែ​គ្រោះថ្នាក់​នេះ​ ។​

​ព្រឹល​បាន​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ អំឡុង​ពាក់កណ្ដាល​ខែរងា​នេះ​ ។​ ពលរដ្ឋ​ អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រស់នៅ​តំបន់​រង​ គ្រោះ​បាន​តស៊ូ​ជីក​កកាយ​ព្រឹល​ទាំងនោះ​ ដើម្បី​សង្គ្រោះ​អាយុជីវិត​សាច់ញាតិ​ ដែល​ជាប់​គាំង​នៅ​តាម​តំបន់​មួយ​ចំនួន​។​

​គ្រោះថ្នាក់​ដោយសារ​តែ​ផ្ទាំង​ទឹកកក​ បាក់​ និង​ព្យុះ​ព្រឹល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ គឺ​បាន​កើត​ឡើងជា​រើ​យៗ​ ស្ទើរតែ​ក្លាយ​ ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ គ្រោះថ្នាក់​ ធំ​បំផុត​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១០​ ។​ ឆ្នាំ​២០១០​ ផ្ទាំង​ទឹក​ក​ កក​បាន​បាក់​ធ្លាក់​មក​២០​លើក​បណ្ដាល​ ឱ្យ​ស្លាប់​មនុស្ស​១៦៥​នាក់​ ។​

​អាជ្ញាធរ​គ្រប់គ្រង​មហន្ដរាយ​អា​ហ្វ​ ហ្គា​នី​ស្ថាន​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ បាត់បង់​ជីវិត​ជាង​១០​នាក់​ស្ថិត​នៅ​ខាង​ ក្រៅ​ខេត្ដ​Panjshir​ ហើយ​បើ​គិត​សរុប​ គឺ​មាន​ជន​រង​គ្រោះ​ជាង​១០០​នាក់​បាត់​ បង់ជីវិត​ ។​ ដូច្នេះ​ ប្រសិនបើ​ចំនួន​ជន​ រង​គ្រោះ​នៅ​បន្ដ​កើនឡើង​ទៀត​នោះ​ ឆ្នាំ​ ២០១៥​ ក្លាយជា​ឆ្នាំ​ដែល​គ្រោះថ្នាក់​ខ្លាំង​ ជាងគេ​បំផុត​ ៕

534081_1280x720

Loading...

Leave a Reply

Your email address will not be published. Required fields are marked *