យោធាវៀតណាមបានប្រាប់សារព័ត៌មាន AFP ថា មានមនុស្ស៤នាក់បានស្លាប់ អំឡុងឧប្បត្តិតហេតុធ្លាក់យន្តហោះយោធាវៀតណាមមួយគ្រឿង នៅថ្ងៃពុធនេះ ពោលគឺក្រោយពេលបានចាកចេញពីភាគខាងត្បូង ក្រុងហូជីមីញ បានប៉ុន្មាននាទី។
ប្រភពបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ UH-1 បាត់ការទាក់ទងក្រោយពេលចាកចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិ Son Nhat ហើយបានធ្លាក់ នៅក្នុងស្រុក Binh Chanh ក្រៅក្រុង ហូជីមីង។
គួររម្លឹកថា កាលពីខែកក្តដា ឆ្នាំ២០១៤ មនុស្ស១៩នាក់បានស្លាប់ ២នាក់ទៀតរបូស អំឡុងធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់វៀតណាម ក្នុងពេលហ្វឹកហាត់ នៅក្រុងហាណូយ៕