ស្លាប់​ម្នាក់ និង​របួស​៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ និង​កត្តា​យាន​៕

Loading...