ស្លាប់​ម្នាក់ និង​៤​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

រាជធានី​ភ្នំពេញ ៖ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​៤​នាក់​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មិន​ប្រកាន់​ស្តាំ និង​មិន​គោរព​សិទ្ធិ​៕

Loading...