ស្លាប់​ និង​របួស​១០​នាក់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​លោក​ Omar​ Zawak​ អ្នកនាំពាក្យ​អភិបាលខេត្ត​ Helmand​ ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែង​ថា​ មនុស្ស​៥​នាក់​ ក្នុង​នោះ​ជន​ស៊ី​វិល​៣​នាក់​ផង​ដែរ​ បាន​បាត់បង់​ជីវិត​ និង​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​បំផ្ទុះ​រថយន្ត​អត្តឃាត​ នៅ​ទីតាំង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​បាន​បន្ត​ថា​ ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បើករថយន្ត​មួយ​គ្រឿង​ទៅ​បំផ្ទុះ​ខ្លួនឯង​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ខាងក្រៅ​ក្រុង​ Lashkar​ Gah​ នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ ម៉ោង​នៅ​ក្នុង​តំបន់​។​ ជន​បំផ្ទុះ​គ្រាប់បែក​បាន​ស្លាប់​ ដោយ​រួម​ទាំង​ប៉ូលិស​២​នាក់​ និង​ជន​ស៊ី​វិល​២​នាក់​ ។​ ប៉ុន្តែ​ប្រភព​ផ្សេង​មួយទៀត​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ស្លាប់​៦​នាក់​ រួម​មាន​ជនល្មើស​ម្នាក់​,​ ប៉ូលិស​២​នាក់​ និង​ជន​ស៊ី​វិល​៣​នាក់​ ដែល​រួម​មាន​ម្តាយ​ និង​ទារក​ផង​។​

​ហេតុការណ៍​បាន​កើតឡើង​ចំ​ពេល​កម្លាំងយោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧទ្ទាម​លី​បង់​ដែល​លាក់ខ្លួន​នៅ​ក្នុង​ខេត្ត​ Helmand​ នោះ​។​ កម្លាំង​សន្តិសុខ​អះអាង​ថា​ នៅ​ក្នុង​ខេត្ត​នេះ​កាលពី​ខែ​កន្លង​ទៅ​ ប្រតិបត្តិការ​របស់​កម្លាំង​រដ្ឋាភិបាល​បាន​សម្លាប់​ក្រុម​ឧទ្ទាម​ជាង​១០០​នាក់​ ។​

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ជាក់​ថា​ ខ្មាន់កាំភ្លើង​លី​បង់​៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ Sangin​ ខេត្ត​ Helmand​ ក្នុង​រយៈពេល​២៤​ម៉ោង​ ៕​ យ៉ា​ត​ សុមេធ​

Afghanistan War Anniversary

Loading...

Leave a Reply

Your email address will not be published. Required fields are marked *