ស្លាប់​ និង​របួស​៤​នាក់​ ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​កោះកុង​

​ខេត្តកោះកុង​៖​ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ខ្លួនឯង​ កាលពី​រសៀល​ ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​ នៅ​ស្រុក​អណ្តូង​មាស​ ខេត្តកោះកុង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​នេះ​កើតឡើង​ចំពោះ​រថយន្ត​ ម៉ាក​Camry​ ព​ណ៍​ស​ សេរី​ឆ្នាំ​១៩៩១​ ពាក់​ស្លាក​លេខ​ ភ​ ព​ 2.2​ង​5283​ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់​ និង​រង​របួស​អ្នក​រួម​ដំណើរ​៣​នាក់​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​ដោយ​ ឈ្មោះ​ ងៀប​ ឆាយ​ ភេទ​ប្រុស​ អាយុ​៤៧​ ឆ្នាំ​ (​ស្លាប់​)​ និង​អ្នក​រួម​ដំណើរ​៣​នាក់​ដែល​រង​របួស​រួម​មាន​ទី​១​ ឈ្មោះ​ ឃួ​ន​ នឿ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ទី​២​ ឈ្មោះ​ ព្រំ​ បេង​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​រង​របួសធ្ងន់​ និង​ទី​៣​ កូនប្រុស​របស់​ ឈ្មោះ​ងៀប​ ឆាយ​ ។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រឺ​ឯ​ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ ៕

se

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *