ស្លាប់ ២​នាក់ និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៌​រវាង​រថយន្តតាក់ស៊ី វីអាភី និង​រថយន្តក្រុមហ៊ុនដឹកខ្សាច់

ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​មនុស្ស ២​នាក់ បាន​ស្លាប់ និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​ទៀត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ព្រឹក ថ្ងៃទី​១៩ តុលា នេះ នៅ​ចំណុច​ភូមិ​-​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​តាក់ស៊ី វី​អា​ភី និង​រថយន្ត​ធំ​ក្រុមហ៊ុន​ដឹក​ខ្សាច់​។​

​មន្ត្រីនគរបាល​ចរាច​រ​ណ៌​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្កឡើង​រវាង​រថយន្ត​តាក់ស៊ី វី​អា​ភី​១​គ្រឿង ដឹក​អ្នកដំណើរ ទិសដៅ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​យ៉ាង​ពេញទំហឹង​នឹង​រថយន្ត​ធំ​ក្រុមហ៊ុន​ដឹក​ខ្សាច់ ១​គ្រឿង​ទៀត ពណ៌​លឿង​លាយ​បៃតង ពាក់​ស្លាក​លេខ កំពង់ធំ 3A-1142 ទិសដៅ​ស្របគ្នា ដែល​ឈប់​ចត​អែប​ស្តាំ បណ្តាល​ឲ្យ​ស្លាប់​ប្រុស​-​ស្រី ២​នាក់ រួញ​ជាប់​រថយន្ត និង​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​ជាច្រើន​នាក់​ទៀត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ជួយ​អន្តរាគមន៍ និង​ទាញយក​មនុស្ស​ដែល​ស្លាប់​ចេញពី​ក្នុង​រថយន្ត រីឯ​អ្នករងរបួស ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

20151018185634 (1) 20151018185634 20151018185635

Loading...

Leave a Reply

Your email address will not be published. Required fields are marked *