ស្វាយរៀង៖ ឈ្មោះ ហួត សុខា វិជ្ជមានជំងឺកូវីដ-១៩ ប៉ះពាល់មនុស្សសរុប១១១នាក់

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងរកឃើញអ្នកប៉ះពាល់សរុបចំនួន១១១នាក់ ដែលពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរឈ្មោះ ហួត សុខា មានវិជ្ជមានជំងឺកូវីដ១៩ និងទីតាំងដែលមានការពាក់ព័ន្ធមាន ៖ ១.ទីតាំងផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត និង២.ទីតាំងផ្ទះឈ្មោះ អន សុវណ្ណ នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ម្ដាយបង្កើត ហួត សុខា។

ជាមួយគ្នានោះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានដឹងថា មានប៉ះពាល់ជាមួយបុរសខាងលើ និងទីតាំងដែលបានបញ្ជាក់ខាងលើ គិតចាប់ពីថ្ងៃទី១៥ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ រយៈពេល១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន។

រដ្ឋបាល ខេត្តស្វាយរៀង មាន កិត្តិយស សូមជម្រាប ជូនដំណឹង ដល់ បងប្អូន ប្រជាពលរដ្ឋ នៅក្នុង ខេត្ត និង សាធារណជន ទាំងអស់ ជ្រាប ថា យោង សេចក្តី ជូន ព័ត៌មាន របស់ ក្រសួងសុខាភិបាល ចេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ស្តី ពី ករណី វិជ្ជមាន ជំងឺ កូ វី ដ -១៩ លើ បុរស ជនជាតិ ខ្មែរ អាយុ ៥២ ឆ្នាំ បម្រើ ការងារ មួយ កន្លែង នៅ ក្រុង បាវិត ។

បុរស ជនជាតិ ខ្មែរ ឈ្មោះ ហួត សុខា អាយុ ៥២ ឆ្នាំ ស្នាក់នៅ បន្ទប់ ជួល មួយ កន្លែង ក្នុង ក្រុង បាវិត បាន ទៅ បម្រើ ការងារ នៅកន្លែង ធ្វើការ រហូតមកដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មាន អា ការ មិន ស្រួលខ្លួន បានឱ្យ ប្រពន្ធ ទៅ ទិញ ថ្នាំ យក មក លេប តែ មិន ធូរស្បើយ ហើយ បាន ធ្វើដំណើរ ទៅផ្ទះ ម្តាយ ។ នៅ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ បាន ជួល រថយន្ត តាក់ស៊ី ធ្វើដំណើរ មក សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តស្វាយរៀង ដោយ ស្ថានភាព មិន ធូរស្រាល នៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ក្រុម គ្រូពេទ្យ បាន យក វត្ថុ វិភាគ សំណាក បុរស ជនជាតិ ខ្មែរ ខាងលើ ដែល មាន រោគសញ្ញា ចូល ក្នុង និយមន័យ សង្ស័យ ថា មាន ជំងឺ កូ វី ដ -១៩ ដើម្បី ធ្វើតេស្ត នៅ វិទ្យាស្ថាន សុខភាព សាធារណៈ ជា លទ្ធផលវិជ្ជមាន ជំងឺ កូ វី ដ -១៩ និង ត្រូវ បាន បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ស្វាយ ជ្រុំ នៅ យប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ។ ក្រុមការងារ បាន រក ឃើញ អ្នក ប៉ះពាល់ សរុប ចំនួន ១១១ នាក់ ស្រី ៥៣ នាក់ ហើយ បាន យក វត្ថុ វិភាគ សំណាក អ្នក ពាក់ព័ន្ធ ផ្ទាល់ ចំនួន ៩៧ នាក់ ស្រី ៤៦ នាក់ ទៅ ធ្វើតេស្ត និង ធ្វើ ច ត្តា ឡី ស័ក រយៈពេល ១៤ ថ្ងៃ ។ ចំពោះ ទីតាំង ដែល មានការ ពាក់ព័ន្ធ ជាមួយ អ្នក វិជ្ជមាន ជំងឺ កូ វី ដ -១៩ ខាងលើ ត្រូវ បាន យក ធ្វើជា កន្លែង ច ត្តា ឡី ស័ក រួមមាន ៖

– ទីតាំង ផ្ទះ ជួល ស្ថិតនៅ ភូមិ បាវិត លើ សង្កាត់ បាវិត ក្រុង បាវិត

– ទីតាំង ផ្ទះ ឈ្មោះ អន សុវណ្ណ នៅ ភូមិ ប្រសប់ លាក់ សង្កាត់ បាទី ក្រុង បាវិត ម្ដាយ បង្កើត ហួត សុខា

រដ្ឋបាល ខេត្ត សូម អំពាវនាវ ដល់ អ្នក ដែល ពាក់ព័ន្ធ ឬ បាន ដឹង ថា មាន ប៉ះពាល់ ជាមួយ បុរស ខាងលើ និង ទីតាំង ដែល បាន បញ្ជាក់ ខាងលើ គិត ចាប់ពី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ត្រូវធ្វើ ច ត្តា ឡី ស័ក នៅ តាម ផ្ទះ រយៈពេល ១៤ ថ្ងៃ ប្រសិនបើ មាន ការប្រែប្រួល សុខភាព សូម ផ្តល់ ព័ត៌មាន ទៅ អាជ្ញាធរ មូលដ្ឋាន ឬ ទំនាក់ទំនង មកកាន់ លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បី ក្រុមការងារ ចាត់វិធានការ បន្ត ។

អាស្រ័យ ដូច បាន ជម្រាប ជូន ខាងលើ សូម បងប្អូន ប្រជាពលរដ្ឋ ជ្រាប ជា ព័ត៌មាន និង ចូលរួម អនុវត្ត ឱ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការ ការពារ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល និង វិធានការ ទប់ស្កាត់ ការពារ ជំងឺ កូ វី ដ ១៩ « ៣ ការពារ ៣ កុំ » ស្របតាម អនុសាសន៍ ខ្ពង់ខ្ពស់ របស់ ស ម្តេ ច តេ ជោ នាយករដ្ឋមន្ត្រី ។

Loading...