ស្វែងយល់អំពី ជំងឺលើសឈាម / Hypertension

ជំងឺលើសឈាម ជាជំងឺមួយ ដែលសម្លាប់មនុស្ស រាប់លាននាក់ ក្នុងមួយឆ្នាំ នៅលើពិភពលោក។ ជំងឺលើសឈាម ត្រូវបានចាត់ទុកថា ជា «ឃាតករសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់» មួយ។ ដូច្នេះ ចូលធ្វើការផ្លាស់ប្តូរទម្លាប់ទទួលទាន និងរបៀបរបបរស់នៅ ដើម្បីការពារសុខភាព និងបង្ការជំងឺលើសឈាម។

– មូលហេតុជំងឺលើសឈាម ៖ មនុស្សចាស់ អ្នកធាត់ (obesity) ផឹកស្រា ជក់បារី genetic factor អ្នកមានជម្ងឺតំរង់នោម។ ជំងឺលើសឈាមមានន័យថា សំពាធឈាមសសៃអារទែលើសពី ១២៥/៩០mmHg.

– រោគសញ្ញា ជំងឺលើសឈាម ៖ ចំពោះមនុស្សភាគច្រើនការលើសឈាមមិនមានធ្វើឱ្យមានរោគសញ្ញាអ្វីទេ ថ្វីបើថាមានការជួនគ្នានៃរោគសញ្ញាមួយចំនួនដែលគេគិតដោយមិនត្រឹមត្រូវទេថា ទាក់ទងគ្នាជាមួយនឹងជំងឺលើសឈាម ដូចជាឈឺក្បាល រោយករ ហូរឈាមតាមច្រមុះ ខ្យល់ចាប់ មុខឡើងក្រហម និងអស់កម្លាំងជាដើម។ អ្នកមានជំងឺលើសឈាមអាចមានបណ្ដារោគសញ្ញាទាំងអស់នេះ ក៏ប៉ុន្ដែអ្នកដែលមានសម្ពាធឈាមធម្មតាក៏មានដូចគ្នាដែរ។ ជំងឺលើសឈាមធ្ងន់ធ្ងរ និងយូរយារដែលមិនមានការព្យាបាល (ជាពិសេសគឺ malignant hypertension) អាចធ្វើឱ្យលេចចេញនូវរោគសញ្ញាមួយចំនួន ព្រោះវាអាចធ្វើឱ្យខូចខួរក្បាល ភ្នែក បេះដូង និងតម្រងនោម។ រោគសញ្ញារួមមានការឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ដង្ហើមដង្ហក់ រសាប់រសល់ និងស្រវាំងភ្នែក។ ម្ដងម្កាលការលើសឈាមធ្ងន់ធ្ងរអាចធ្វើឱ្យខួរក្បាលរីកធំឡើង ហើយធ្វើឱ្យទៅជា មានការក្អួតចង្អោរ ឈឺក្បាលខ្លាំង ដេករលីវៗ វង្វេងវង្វាន់ ប្រកាច់ ងងុយដេក និងសន្លប់បាន។ ករណីបែបនេះដែលគេហៅថា hypertensive encephalopathy ទាមទារឱ្យមានការព្យាបាលជាបន្ទាន់។ កាលណាសម្ពាធឈាមក្នុងអាកទែរមានលើសពី ១៤០/៩០ បេះដូងរីក ហើយជញ្ជាំងបេះដូងឡើងក្រាស់ ព្រោះបេះដូងត្រូវប្រឹងកន្ដ្រាក់ច្របាច់ឈាមចេញ។ ជញ្ជាំងដែលឡើងក្រាស់ទៅជាស្ពឹក មិនដូចនៅក្នុងករណីធម្មតាទេ។ ជាលទ្ធផលគឺបន្ទប់បេះដូងមិនអាចរីកដូចធម្មតាបានទេ ហើយមានការលំបាកក្នុងការធ្វើឱ្យមានឈាមពេញម្ល៉ោះហើយរឹតតែធ្វើឱ្យបេះដូងប្រឹង ធ្វើការឡើងថែមទៀត។ ការផ្លាស់ប្ដូរនេះអាចធ្វើឱ្យចង្វាក់កន្ដ្រាក់របស់បេះដូងខុសធម្មតា រួចធ្វើឱ្យមានការខ្សោយបេះដូង។

Hypertension

– រោគវិនិច្ឆ័យ ជំងឺលើសឈាម ៖ Renal Function test ( មុខងារតំរង់នោម) Plasma lipids ( កំហាបខ្លាញ់ក្នុងឈាម) Serum Electrolytes ( សូដ្យូមNa+, ប៉ូតាស្យួមK+) កំហាប់ជាតិស្ករក្នុងឈាម ( Plasma Glucose)។ យើងត្រូវមើល ECG (Electro-cardiograh) Chest X-ray and EchcoCardiograh។

– ការព្យាបាលជំងឺលើសឈាម ៖ បន្ថយទំងន់ ហាត់ប្រាណអោយបានទៀងទាត់ កុំហូបប្រៃពេក ឈប់ជក់បារី កុំហូបស្រាច្រើន។ ការព្យាបាលជំងឺលើសឈាមដោយប្រើប្រាស់ថ្នាំ៖ ACE inhibitor( Coversyl) Beta-blocker(Propranolol) Calcium Channel blocker( Amlodipine) ARB( Candesartan)។

– ផលវិបាកជំងឺលើសឈាម៖ ប៉ះពាល់លើបេះដូង ( បេះដូងរីក ជំងឺរលាកសាច់ដុំបេះដូង ខូចValveបេះដូង) ប៉ះពាល់លើខួរក្បាល ( ដាច់សសៃរឈាមខួរក្បាលstroke) ខួចតំរង់នោម និងមានជំងឺ ខ្លាញ់កកក្នុងសសៃឈាម។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *