ហាងខារ៉ាអូខេ​ KTV ជាង១០កន្លែងនៅស្ទឹងមានជ័យ៣​ បេីកដំណេីរការឡេីងវិញ​ ស្របពេលក្រសួងសុខាភិបាលមិនទាន់អនុញ្ញាតិ​ ដេីម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩​

ភ្នំពេញ៖​ ក្រសួងសុខាភិបាល​ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ត្រូវអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩​ រហូតមកដល់ពេលនេះមិនទាប់អនុញ្ញាតិឲ្យបេីកដំណេីរការវិញនៅឡេីយទេ។

ដោយឡែកមកដល់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០នេះ​ យេីងសង្កេតេីញថា​ មានម្ចាស់អាជីវកម្មជាង១០ទីតាំង​ នៅតាមបណ្តោយផ្លូវបេតុង​ ក្បែរនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ បានផ្គេីននឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បេីកអាជីវកម្ម​ ខារ៉ាអូខេ​ (KTV)​ យ៉ាងចំហរ​។

ការដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងសុខាភិបាល​យ៉ាងដូច្នេះ ពោលគឺរាជរដ្ឋាភិបាល​ បានប្រកាសបញ្ជាអោយបិទបណ្ដោះអាសន្ននូវអាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ជាច្រេីនកន្លែងទូទាំងប្រទេស ប៉ុន្តែយេីងសង្កេតឃើញថាមានទីតាំងអាជីវកម្មមួយចំនួនខាងលេីនៅតែបន្តសកម្មភាពដដែល៕​

Loading...