ហាងទូរស័ព្ទ «នីកា» និង «New Phone» ល្បីលក់ទូរសព្ទ័អត់ពន្ឋរាប់ឆ្នាំ កម្លាំងគយចល័ត ចាប់ទូរស័ព្ទស្មាតហ្វូន អត់បង់ពន្ធ ជាង ៤.០០០គ្រឿង

ភ្នំពេញ ៖ កាលពីកាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ក្រោមការដឹកនាំ កម្លាំងរបស់គយចល័ត នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ
សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកព្រះរាជអាជ្ញារងរាជធានីភ្នំពេញមាស ច័ន្ទពិសិដ្ឋ។ចាប់ទូរស័ព្ទ ស្មាតហ្វូនទំនើបៗអត់បង់ពន្ធ ជាង៤.០០០គ្រឿង ទូរស័ព្ទមិនបង់ពន្ធ ពីហាងលក់ ទូរស័ព្ទ«នីកា» និង«NewPhone» ស្ថិតនៅតាមបណ្តោយផ្លូវ៣១០សង្កាត់បឹងកេង កង៣ខណ្ឌចំការមនយោងតាមមន្រ្តីគយដែលបានចុះទៅចាប់ទូរស័ព្ទអត់បង់ពន្ធ បានឲ្យដឹងថាទំនិញទូរស័ព្ទអត់បង់ពន្ធជាង៤.០០០គ្រឿងនេះមានជាប្រភេទរបស់ ចិនជាង២.០០០គ្រឿងនិងជាង២.០០០គ្រឿងទៀតជាប្រភេទ iPhone, Samsung, iPad…។ល។មន្រ្តីគយចល័តបានបញ្ជាក់ថាទូរស័ព្ទដែលអត់បង់ពន្ធនេះ មានតម្លៃ ត្រូវបង់ពន្ធរហូតដល់៤០-៥០ម៉ឺនដុល្លារ។ មន្រ្តីគយដដែលនេ បានបន្តថា កម្លាំង គយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្ត ចុះ បើកប្រតិបត្តិការត្រួតពិនិត្យរាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀង រលឹមនិងជាប្រចាំ។
សូមរលឹកថាកាលពីរសៀលថ្ងៃច័ន្ទទី២៦ខែតុលាឆ្នាំ២០១៥ មន្ត្រីគយ និងរដ្ឋាករ សាខារាជធានីភ្នំពេញបានចុះត្រួតពិនិត្យឆែកឆេរនៅចំណុចទីតាំង១៥D ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រកឃើញ និងរឹបអូសទូរស័ព្ទ ម៉ាកHUAWEI ជាផលិតផលរបស់ចិន រាប់ពាន់គ្រឿង សង្ស័យគ្មានការបង់ពន្ធ៕

unnamed3

unnamed4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *