ហាងល្បី Gong Cha ប្រកាសនឹងបិទទ្វារចាប់ពីថ្ងៃ១មិថុនា នេះទៅ

ភ្នំពេញ៖ ចាប់ពីថ្ងៃស្អែកទៅ នឹងលែងមានភេសជ្ជៈ Gong Cha ទៀតហើយ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Gong Cha Cambodia គ្រប់សាខា Gong Cha ទាំងអស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវបិទទ្វារជាផ្លូវការចាប់ពីថ្ងៃស្អែកនេះតទៅ។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Gong Cha Cambodia បានសរសេរលើបណ្ដាញសង្គមថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនទាំងអស់ដែលបានគាំទ្រកន្លងមក។ ការជួបជុំ ស្នាមញញឹម និង អនុស្សាវរីយ៍ផ្សេងៗ ដែលធ្លាប់កើតមាននឹងមិនសាបសូន្យ។ នេះជាថ្ងៃចុងក្រោយ ហើយGong Cha សូមជូនពរអោយបងប្អូនទាំងអស់គ្នា មានសុភមង្គល ប្រាជ្ញាវៀងវៃ និង សម្រស់កាន់តែស្អាត។»

យ៉ាងណាមិញ សម្រាប់អ្នកមាន កាត Tea Card ជាសមាជិករបស់ Gong Chaអាចប្ដូរយក Brown Card ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ១៤ ដល់ ៣១ ខែឧសភា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *