ហាង​ខា​រ៉ាអូ​ខេ​តាម​ផ្លូវ​២០០៤​ចំនួន​៣​ ផ្ទុះ​ជម្លោះ​ដណ្តើម​ម៉ូយ​គ្នា​

ភ្នំពេញ ៖ ហាងខារ៉ាអូខេចំនួន៣ស្ថិតនៅជិតគ្នា តាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ផ្ទុះជម្លោះ​ប្រ​កែកអំពើហឹង្សា​ គប់ដុំថ្មដាក់គ្នាពេញក្នុងហាង ដោយសារឿង​ឌឺដង​ខឹងដណ្តើមម៉ូយ​ ។ បង្កឲ្យមានការភ្ញា​ក់ផ្អើល​កាលពីវេម៉ោង១​និង១៥​នាទីរំល​ង​អាធ្រាត្រ ថ្ងៃទី៤ខែតុលា២០១៥ ។​​

តាមសេចក្តីរាយការណ៏​ឱ្យដឹងថា មុនកើតហេតុគេ​ឃើញក្រុមនាង​ៗដែលបំរើការងារនៅហាង​ខារ៉ាអូខេ(ញ៉ូវស្កាយ)​ ​កើតមានទំនាស់ពាក្យសម្តីឌឺ​ដ​ងគ្នា​ជាមួយនិងនាង​ ៗខាងហាងខារ៉ាអូខេ(អង្គរខ្មែរ) ដែលស្ថិតនៅជាប់គ្នា ។ រហូតដល់ប្រើហឹង្សា​​យកដុំថ្មដេញគប់គ្នាប្រសាចពេញផ្លូវ ​គប់​ដុំថ្មផ្លោ​ង​ចូលទៅពេញក្នុងហាងខារ៉ាអូខេ(ប៊្លូថោន)ដែលនៅទល់មុខគ្នា​ បណ្តាលអោយមានមនុស្ស​រងរបួសស្រាល និង​បង្កការខូចខាតបែកក​ញ្ច​ក់ទ្វារ)​ខា​រ៉ាអូខេប៊្លូថោនផងដែរ។

​ តាមសម្តីរបស់ថៅកែហាងខរ៉ាអូខេ(ញ៉ូវស្កាយ)​និយាយថា មូលហេតុដែលបណ្តាលអោយដេញវាយគ្នានោះ គឺបណ្តាលមកពី​ហាង​ខារ៉ាអូរខេរ​អង្គរ​ខ្មែ​រ​និង​ខា​រ៉ាអូខេប៊្លូថោន​ ​នាំគ្នាទៅវាយកូនគាត់បណ្តាលអោយរងរបួស ទើបគាត់បកទៅរករឿងវិញ​បែបនេះ។ ​រីឯថៅកែហាង​ខារ៉ាអូខេប៊្លូថោន​បាន​ប្រាប់ថា តាមពិតមុនកើតហេតុ គាត់បានឃើញថៅកែហាងខារ៉ាអូខេញ៉ូវស្កាយ​ មានទំនាស់ជាមួយហាងខារ៉ាអូខេអង្គរខ្មែរ និងបានដេញ​វាយគ្នា​ម​ក​ដល់មុខហាងរបស់គាត់ ថែមទាំងមានគប់ដុំថ្មដាក់គ្នាទៅវិញទៅមក បណ្តាលអោយដុំថ្មទាំងនោះ ចូលពេញក្នុងហាងរបស់​គាត់​និង​ថែមទាំងបែ​ក​ញ្ចក់ទ្វារ​ហាងរបស់គាត់ទៀតផង។

អ្នករត់ ​ម៉ូតូឌុបនៅចំណុចខាងលើបានប្រាប់ថា មូលហេតុដែល​ហាងខារ៉ាអូខេខាងលើឈ្លោះ​ទាស់ទែងគ្នាមិនមានអ្វីក្រៅពីដណ្តើម​ ម៉ូយគ្នាទៅវិញ​ទៅ​​មក​នោះទេ ។ ហើយគេតែងតែបានឃើញស្ត្រីដែលបំរើការនៅតាមបណ្តោយផ្លូវខាង​លើ មានកាឈ្លោះទាស់ទែងគ្នាសឹងតែរាល់​យប់ទៅហើយ​និង​មាន​ ការដេញចាប់ម៉ូយរញ៉េរញ៉ៃពេញដងផ្លូវមិនឃើញមានអាជ្ញា ធរណាចុះទៅណែនាំនិងរៀប​ចំសណ្តាប់ធ្នាប់តាមដងផ្លូវនេះសោះ ​៕

2015_10_05_08_07_39 2015_10_05_08_07_39_1 2015_10_05_08_07_39_2 2015_10_05_08_07_39_3 2015_10_05_08_07_39_4 2015_10_05_08_07_39_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *