ហាត់សមទូកប្រណាំងនៅភាគខាងត្បូងចិនលិចស្លាប់មនុស្ស១៧នាក់

មនុស្ស១៧នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ទី២១ ខែមេសា បន្ទាប់ពីទូកពីរគ្រឿងបានលិចនៅក្នុងប្រទេសចិនភាគខាងត្បូង ។

ទូកវែងពីរគ្រឿងកំពុងហ្វឹកហាត់សម្រាប់ការប្រណាំងនៅទន្លេ Taohua ក្នុងទីក្រុង ជីលីន បានជួបឧបទ្ទវហេតុលិចកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ក្នុងនោះលិចទាំងមនុស្ស៦០ នាក់ចូលទៅក្នុងទឹកទាំងអស់គ្នា ។

កាសែតស៊ីនហួរបានផ្សាយថា មនុស្សប្រហែល៤០ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយក្រុមជួយសង្គ្រោះ ហើយការងារជួយសង្គ្រោះបានបញ្ចប់ទៅវិញនៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃ ខែ ឆ្នាំដដែល។

សេចក្តីរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិន កាលពីមុនដំបូងបានឲ្យដឹងថា មនុស្ស១១នាក់បានស្លាប់នៅក្នុងហេតុការណ៍លិចទូកទាំងពីរគ្រឿងខាងលើនេះ ។

ព័ត៌មានលម្អិតស្តីពីថា តើមនុស្សប៉ុន្មាននាក់នៅបាត់ខ្លួននោះ មិនត្រូវបានគេប្រាប់ឲ្យដឹងឡើយ ។

អាជ្ញាធរនៅហ្គីលីន បានថ្លែងថា អ្នកភូមិបានរៀបចំការហ្វឹកហាត់សម្រាប់ការប្រណាំងទូកនោះ ដោយមិនបានជូនដំណឹងដល់ប៉ូលីសឡើយ ហើយអ្នករៀបចំពីរនាក់ត្រូវបានចាប់ឃុំខ្លួន ។

ការប្រណាំងទូកត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីបុណ្យ ទូកនាគ ដែលបានប្រារព្ធនៅថ្ងៃទីប្រាំ ខែឧសភា នៃប្រតិទិនចន្ទគតិរបស់ប្រទេសចិន ឬនៅរដូវក្តៅ ។

ពិធីបុណ្យនេះ បានឧទ្ទិសដល់កវីនិពន្ធបុរាណមួយរូបឈ្មោះ Qu Yuan ដែលរឿងព្រេងនិទាន ថា គាត់បានពន្លិចទឹកសម្លាប់ខ្លួនដើម្បីតវ៉ាប្រឆាំងការចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ថាជាជនក្បត់ជាតិនោះ ៕ សុរ្ម័ន

AppleMark

 

Loading...