ហា​យ​ឡែ​ន​ឌ័​របុក​ម៉ូតូ​ស៊ុ​យ​សូ​គី​ស្មា​ក​ ១​គ្រឿង​អូស​ជាប់​ក្រោម​រថយន្ដ​

​ភ្នំពេញ​៖​ មនុស្ស​ប្រុស​ស្រី​វ័យ​ចំណាស់​ ២​នាក់​រង​របួសធ្ងន់​បង្ក​ដោយ​បុរស​ម្នាក់​ជិះ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ ១​គ្រឿង​ជិះ​យ៉ាង​លឿន​ ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បត់​ភ្លាមៗ​ចូល​ទៅ​ចាក់​សាំង​ក៏​ជ្រុល​បុក​ម៉ូតូ​ស៊ុ​យ​សូ​គី​ស្មា​កមួយ​គ្រឿង​អូស​ជាប់​ក្រោយ​រថយន្ដ​ទៅ​មុខ​លែង​រួច​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​ ២០១៤​ ត្រង់​ចំណុច​ជិត​ស្ថា​នី​ប្រេង​ឥ​ន្ធៈ​កាល​ទិច​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨៦​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។​


​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុខ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-4967​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨៦​ ទិស​ដៅ​ពី​លិចទៅ​កើត​ ជិះ​យ៉ាង​លឿន​ ក្នុង​ស្ថានភាព​ស្រវឹង​ ខណៈ​មក​ដល់​កើតហេតុ​ រថយន្ដ​ក៏​បត់​ឆ្វេង​ភ្លាមៗ​ចូល​ទៅ​ចាក់​ស្ថា​នី​ប្រេង​ឥ​ន្ធៈ​កាល​ទិច​ ដែល​នៅ​ជិត​នោះ​ ក៏​ជ្រុល​ទៅ​បុក​ប្ដី​ប្រពន្ធ​វ័យ​ជំនា​ស់​២​នាក​ជិះ​ម៉ូតូ​ស៊ុ​យ​សូ​គី​ស្មា​ក់​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​1T-3899​ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៨៦​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​អូស​ជាប់​ពីក្រោម​រថយន្ដ​ទៅ​មុខ​លែង​រួច​ និង​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​អ្នក​បើក​ម៉ូតូ​រង​បួស​បែកក្បាល​ច​ង្គុ​ល​ខាងឆ្វេង​ និង​ស្ដ្រី​ជា​ប្រពន្ធ​រង​របួស​បាក់​.​ក​ ជើង​ខាងឆ្វេង​ ទាំង​២​នាក់​ត្រូវ​រថយន្ដ​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​ចំណែក​ម្ចាស់​រថយន្ដ​ត្រូវ​ភា្ល​ម​នោះ​ក៏​បើកទ្វារ​រថយន្ដ​រត់គិច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​នៅ​រថយន្ដ​នៅ​កន្លែង​កើតហេតុ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើង​គោក​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *