ហិង្សានៅលីប៊ីៈ ទាហានបារាំងស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ Benghazi

ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងថា ទាហានបារាំង៣នាក់បានបាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្ររបស់ពួកគេ​ត្រូវបាញ់ម្លាក់​។ លោកអះអាងថា ទាហានទាំង៣នាក់បានបាត់បង់ជីវិតអំឡុងពេលហោះហើរស៊ើបការណ៍នៅចំណុចដ៏គ្រោះថ្នាក់មួយ ។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិបារាំង លោក Stephane Le Foll បានទទួលស្គាល់ជាលើកដំបូងថា ជាលើកដំបូងដែលកងកម្លាំងពិសេសរបស់បារាំងបានបាត់បង់ជីវិតនៅលើទឹកដីលីប៊ី ។

ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់លីប៊ីផ្សព្វផ្សាយថា ក្រុមរដ្ឋអិស្លាម IS ជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រទាហានបារាំង ។

ប្រភពបន្តថា ការវាយប្រហារនោះបានកើតឡើងកាលពីថ្ងៃអាទិត្យ ស្ថិតនៅជិតទីក្រុង Benghazi ហើយក្រៅពីបណ្តាលឲ្យស្លាប់ គឺនៅមានមនុស្សច្រើននាក់ផ្សេងទៀតរងរបួស ។

ប្រទេសលីប៊ីមានការបែកបាក់តាំងពីឆ្នាំ២០១១ បន្ទាប់ពីការបះបោរផ្តួលរំលំរបបមេដឹកនាំ Muammar Gaddafi ដោយកាលណោះមានកងទ័ពអង្គការណាតូជាអ្នកជួយជ្រោមជ្រែងវាយប្រហារពីលើដែនអាកាសផងនោះ ។

នៅពេលបច្ចុប្បន្នមានក្រុមពីរប្រឆាំងគ្នា គឺក្រុមរដ្ឋបាលថ្មី និងក្រុមដែលផ្តាច់ខ្លួនចេញ ក្រោយការបដិវត្តន៍ ។ អំពើចលាចលកើតឡើងញឹកញាប់ជាឱកាសមាសសម្រាប់ក្រុមដែលឲ្យឈ្មោះ រដ្ឋអិស្លាម ចូលមកលុកលុយទន្ទ្រានកាន់កាប់ទឹកដី ។

លោក Le Foll បានធ្វើសម្ភាសជាមួយវិទ្យុបារាំងកាលពីថ្ងៃពុធ បញ្ជាក់ថា កងកម្លាំងពិសេសបារាំង បាននិងកំពុងស្ថិតនៅក្នុងប្រទេសលីប៊ីនោះ ជាការបញ្ជាក់ឲ្យច្បាស់ថា វត្តមានរបស់បារាំងមាននៅគ្រប់ទីកន្លែងដើម្បីប្រយុទ្ធប្រឆាំងទៅលើក្រុមភេរវកម្ម ។

នេះជាលើកទី១ដែលបារាំងប្រកាសទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនស្ថិតនៅលើទឹកដីលីប៊ី ។ យន្តហោះកម្លាំងយោធាបារាំងនៅលីប៊ីគឺក្នុងសកម្មភាពស៊ើបការណ៍ ។

កាសែត Le Monde កាលពីពេលថ្មីៗនេះផ្សព្វផ្សាយថា មន្ត្រីស៊ើបការណ៍សម្ងាត់បារាំងមានវត្តមាននៅលីប៊ីគឺដើម្បីជួយដល់សកម្មភាពប្រយុទ្ធជាមួយក្រុមរដ្ឋអិស្លាម IS ៕

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *