ហុងកុងព្រមានពលរដ្ឋរបស់ខ្លួនក្នុងការធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ

រដ្ឋាភិបាលហុងកុងបានចេញសេចក្តីព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដែលការចេញសេចក្តីព្រមាននេះស្ថិតនៅក្នុងកម្រិតក្រហមថែមទៀតផងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ។

ការព្រមាននេះគឺគ្របដណ្តប់គ្រប់រដ្ឋធានីប្រទេសថៃតែម្តង និងបានណែនាំពលរដ្ឋឲ្យគិតគូរឡើងវិញនៅក្នុងការធ្វើដំណើរ ឬគម្រោងធ្វើដំណើររបស់ពួកគេ ដោយចៀសវាងការធ្វើដំណើរដែលពុំមានការចាំបាច់ ។ សេចក្តីព្រមានខាងលើនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋហុងកុង២នាក់បានស្លាប់ក្នុងហេតុ ការណ៍វាយប្រហារ គ្រាប់បែកនោះផងដែរ ។ ក្រៅពីប្រទេសថៃ ហុងកុងបានចេញព្រមានកម្រិតពណ៍លឿងនៅឡើយ ។

ការចេញសេចក្តីព្រមានក្នុងកម្រិតក្រហមមានន័យថា ហុងកុងបានចាត់ទុកទីក្រុងបាងកកជាទីក្រុងអសន្តិសុខ ដូចគ្នាទៅនឹងប្រទេសមួយចំនួនទៀតដូចជាប៉ាគីស្ថាន អេហ្ស៊ីប និងលីបង់ ដែលពលរដ្ឋហុងកុងត្រូវតែប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើររបស់ខ្លួន ។
រដ្ឋាភិបាលហុងកុងបានថ្លែងថា ប្រសិនបើមានករណីចាំបាច់ ពលរដ្ឋហុងកុងទាំងអស់ដែលនៅក្រៅប្រទេស គួរតែស្វែងរកជំនួយពីស្ថានទូតចិនប្រចាំនៅប្រទេសទាំងនោះ ។

រហូតមកដល់ពេលនេះ មិនទាន់មានស្ថានទូតប្រទេសណាមួយប្រចាំនៅទីក្រុងបាងកកចេញបម្រាមដោយផ្ទាល់ចំពោះពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់ទីក្រុងបាងកកនោះទេ ហើយក៏មិនមានសេចក្តីព្រមានណាមួយត្រូវបានធ្វើឡើងចាប់តាំងពីហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងកក្រើកនៅ Ratchaprasong កាលពីព្រលប់ថ្ងៃទី១៧ ខែសីហាបណ្តាលឲ្យស្លាប់មនុស្ស២២នាក់ និងជាង១០០នាក់ផ្សេងទៀតរងរបួសនោះដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសសិង្ហបុរី គេបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសឆ្ងាយពីទីតាំងដែលមានហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ ព្រមទាំងតាមដានព័ត៌មានជាប់ជាប្រចាំ ក៏ដូចសហការឲ្យបានជិតស្និទ្ធនៅក្នុងការធ្វើតាមការណែនាំរបស់អាជ្ញាធរថៃ ។ ពលរដ្ឋសិង្ហបុរីម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះផងដែរ ។

ចំណែកក្រសួងការបរទេសអូស្ត្រាលីវិញបានរក្សាកម្រិតព្រមានរបស់ខ្លួនស្ថិតនៅក្នុងលំដាប់ពណ៍លឿង ទៅលើពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ។ ក្រសួងការបរទេសអូស្ត្រាលីបានផ្តល់ការណែនាំចំពោះពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់ប្រទេសថៃនោះត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសឲ្យឆ្ងាយពីការធ្វើបាតុកម្មណាមួយ ឬការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំជាដើម ។ លោក Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានថ្លែងថា ពុំមានភស្តុតាងនោះទេដែលបានបញ្ជាក់ថា ពលរដ្ឋអូស្ត្រាលីស្ថិតនៅក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត ឬរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកណ្តាលទីក្រុងបាងកក ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៊ូត បានថ្លែងថា ពលរដ្ឋអូស្ត្រាលីគួរតែបន្តដំណើរចេញចូលប្រទេសថៃ ។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកកបានព្រមានដល់ពលរដ្ឋខ្លួនចៀសឆ្ងាយពីកន្លែងបំផ្ទុះគ្រាប់បែក និងពិនិត្យមើលព័ត៌មានក្នុងស្រុកឲ្យបានជាប់ជាប្រចាំដើម្បីតាមដានសភាពការណ៍ ។

ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយជំរុញឲ្យសាធារណជនរក្សាការស្ងាត់ស្ងៀម ។ មនុស្សជាច្រើននាក់បានសម្រុកទៅកាន់ទីតាំងដែលបំផ្ទុះគ្រាប់បែក ដែលមានសុវត្ថិភាពភ្លាមៗ បន្ទាប់ពីហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧យប់ ម៉ោងនៅក្នុងតំបន់នោះ ។

ប្រទេសថៃក៏បានប្រកាសផងដែរថា មានការលើកលែងថ្លៃទិដ្ឋាការចំពោះសាច់ញាតិជនរងគ្រោះមានគម្រោងទៅកាន់ប្រទេសថៃដើម្បីសួរសុខទុក្ខសាច់ញាតិរបស់ខ្លួនដែលរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកផងដែរ ៕

A sign indicating the closure of a main touristic road can be seen next to barricades of anti-government protesters near a main stage of the protest in Bangkok

inside-no-613

Loading...

Leave a Reply

Your email address will not be published. Required fields are marked *