ហួសហេតុពេកហើយ !!! អារ.កប្រពន្ធ ព្រោះសុំរួមមេត្រីមិនបាន

ខេត្តសៀមរាប៖ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកជីក្រែង និងកម្លាំងកងរាជអាវុធហត្ថ បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មទៅស្ត្រីម្នាក់ (វិកលចរិក) ដែលករណីនេះកើតឡើងនៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានសន្និដ្ឋានថា ករណីនេះប្រហែលជា ជនសង្ស័យសុំស្ត្រីជនរងគ្រោះរួមភេទ ហើយត្រូវបានស្ត្រីរងគ្រោះជេរ ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិតចុងស្រួច អារ.ក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបានបន្តថា ជនសង្ស័យមានឈ្មោះ ស៊ុក ញុច ហៅជា វ៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាព្រំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ទើបតែចេញពីពន្ធនាគារបាន៧ថ្ងៃ រីឯស្ត្រីរងគ្រោះមានឈ្មោះ សំ ណាន អាយុ៤៦ឆ្នាំ (ជាមនុស្សវិកលចរិក) រស់នៅភូមិឃុំជាមួយជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក បញ្ជូនមកសាកសួរបន្ថែម នៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

Loading...